**ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា នៃទីក្រុងកាតុ**ឳកាស! ការប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ ឲ្យបម្រើការងារនៅអង្គភាពអន្តរាគមន៍នៃស្នងការនគរបាលជាតិ ចំនួន ៥០កន្លែង**អភិបាលខេត្តបាត់ដំបង ណែនាំឱ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ម្ហូបអាហារ និងទំនិញផ្សេងៗនៅតាមដងស្ទឹងសង្កែ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១២ឆ្នាំ**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី១២**អភិបាលខេត្តព្រះវិហារ ណែនាំមន្ដ្រី ចំនួន ៣ចំណុច មុននឹងដាក់ឯកសារសេចក្តីព្រាងទៅក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត**ទឹកជំនន់ដ៏សាហាវបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងរដ្ឋអាហ្វ្រិក**រុស្សីអាចបង្វឹកនាវិកឥណ្ឌាសម្រាប់ការធ្វើនាវាចរណ៍នៅតំបន់អាក់ទិក**ឥណ្ឌា​បញ្ជូន​ក្រុម​ទៅ​អាមេរិក​ដើម្បី​ស៊ើបអង្កេត​គម្រោង​ឃាតកម្ម​សកម្មជន​ស៊ីក**បទវិភាគ៖កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីបានប្រារព្ធធ្វើនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបួងសួងនៅមុខរូបសំណាកលោកតាដំបងគ្រញូងសុំសេចក្តីសុខ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបប្រជុំពិភាក្សាជាមួយ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដើម្បីពិនិត្យការរៀបចំចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច**លោក Trudeau ចោទប្រកាន់ឥណ្ឌាថាគាំទ្រសកម្មភាពឧក្រិដ្ឋកម្មនៅប្រទេសកាណាដា**បង្រ្កាបក្មេងទំនើងរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីន និងក្រុមក្មេងទំនើងរហស្សនាមផ្ទះឡ សរុប១៨នាក់បង្កហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យ**មនុស្ស៣នាក់បានរងរបួសនៅក្នុងការបំផ្ទុះរថយន្តនៅទីក្រុងម៉ូស្គូ**រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងក្រោមទន្លេបាទី និងពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល**ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា**ក្រសួងសាធារណការ ណែនាំពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង**លោក Maduro ចោទប្រកាន់លោក Musk ថាបានចំណាយប្រាក់១ពាន់លានដុល្លារលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ

បទវិភាគ៖តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក

នៅថ្ងៃទី២២ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារមួយបានកើតឡើងនៅផ្សារទំនើបWalmart ក្នុងទីក្រុងChesapeake រដ្ឋVirginia អាមេរិក បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ករណីបាញ់ប្រហារមួយបានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់និង២៥នាក់រងរបួស។ នេះក៏បានបណ្តាលឱ្យចំនួនការបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិកបានលើសពី៦រយករណី ក្នុង៣ឆ្នាំជាប់ៗគ្នា។ “ខ្ញុំបានឃើញកាំភ្លើង។ ស្នូរកាំភ្លើងបានលាន់ឮមួយជុំទៅមួយជុំ។ វាគួរឱ្យរន្ធត់ណាស់។ ពេលនោះ ខ្ញុំបានលាក់ខ្លួននៅក្រោយហើយបានឃើញបំណែកកញ្ចក់ខ្ទាតជុំវិញ គ្រាប់កាំភ្លើងបានបាញ់កំទេចដប” លោកMichael Anderson អ្នករស់រានមានជីវិតមួយរូបក្នុងករណីបាញ់ប្រហាររដ្ឋ Colorado បានរំលឹកដោយភ័យរន្ធត់។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកទើបតែបានបញ្ចប់ ហើយបញ្ហាអំពីអំពើហិង្សាដោយកាំភ្លើងបានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ លោកចូ បៃឌិនប្រធានាធិបតីអាមេរិកបានថ្លែងថា គប្បីត្រូវដោះស្រាយ”ជំងឺរីករាតត្បាត”នៃអំពើហិង្សាដោយកាំភ្លើង។ ប៉ុន្តែស្នូរកាំភ្លើងម្តងៗ បានប្រាប់ប្រជាជនថា”ជំងឺរាតត្បាតបែបអាមេរិក”នេះ កាន់តែធ្ងន់ឡើងៗ។ នៅអាមេរិកសព្វថ្ងៃនេះ មិនថាមនុស្សដើរតាមផ្លូវ សិក្សានៅសាលារៀន ឬផឹកស្រាក្នុងបារក៏ដោយ ពួកគេសុទ្ធតែអាចនឹងជួបហានិភ័យបាញ់ប្រហារគ្រប់ពេលវេលា។ ការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនអាមេរិក ការប៉ះពាល់ដល់ផ្លូវចិត្តសាធារណៈជន និងការបំផ្លិចបំផ្លាញដល់សង្គមនៃអំពើហិង្សាដោយកាំភ្លើងកំពុងកាន់តែស្រួចស្រាវបន្ដិចម្ដងៗ ។
ចំនួនប្រជាជនអាមេរិកត្រូវជា៤,២ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែកាំភ្លើងស៊ីវិលត្រូវជា៤៦ភាគរយ នៃចំនួនកាំភ្លើងស៊ីវិលពិភពលោក។ ជាមួយនឹងសមាមាត្រមិនប្រក្រតីបែបនេះ អត្រាស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិកបានលើសពីប្រទេសអភិវឌ្ឍន៍ដទៃទៀតយ៉ាងឆ្ងាយ។ ទិន្នន័យថ្មីបំផុតនៃវេបសាយ”បណ្ណសារអំពើហិង្សាដោយកាំភ្លើង”របស់អាមេរិក បានបង្ហាញឱ្យឃើញថា រហូតដល់ថ្ងៃទី២១ខែវិច្ឆិកាបានមានមនុស្សជាង៣ម៉ឺន៩ពាន់នាក់បានបាត់បង់ជីវិតដោយសារអំពើហិង្សាដោយកាំភ្លើងនៅអាមេរិកក្នុងឆ្នាំនេះរួចហើយ។
ទន្ទឹមនឹងពេលនេះ ចិត្តគំនិតរបស់ប្រជាជនអាមេរិកក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយអំពើហិង្សាដោយកាំភ្លើងផងដែរ។ យោងតាមកាសែត《U.S.News&WorldReport》បានឱ្យដឹងថា យ៉ាងហោចណាស់ ជាងពាក់កណ្តាលនៃករណីអត្តឃាតនៅអាមេរិកក្នុងមួយឆ្នាំសុទ្ធតែទាក់ទងទៅនឹងការប្រើប្រាស់កាំភ្លើង។
សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលសំខាន់ជាងគេរបស់មនុស្ស។តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក ។ បើសិនជាចង់ឱ្យសង្គមអាមេរិកមិនឮស្នូរកាំភ្លើងជាម្តងទៀតទេ អ្នកនយោបាយអាមេរិកមិនមែនអត់មានមធ្យោបាយនោះទេ ប៉ុន្តែជាគន្លឹះសំខាន់គឺ តើពួកគេចង់ដោះស្រាយវាពិតប្រាកដឬអត់៕

អត្ថបទដែលជាប់ទាក់ទង