ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ថ្លែងកោតសរសើរ នាយទាហាន នាយទាហានរង និងពលទាហាន ខិតខំបំពេញតួនាទីភារកិច្ចជូនជាតិមាតុភូមិ
ភ្នំពេញ៖ គណៈអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រឡងប្រណាំង ផែនទី១ យោធភូមិភាគទី៥ ដែលមានចំនួន ៣ កងពលតូចថ្មើរជើងលេខ៥១ ,៥២ និង៥៣ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការប្រជុំបូកសរុប វាយតម្លៃ លទ្ធផលការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២២ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥។
សូមបញ្ជាក់ថា សកម្មភាពចលនាការងារប្រឡងប្រណាំង របស់យោធភូមិភាគទី៥ បានអនុវត្តជាប់ជាប្រចាំ ផ្អែកតាមផែនការ ប្រឡងប្រណាំង ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ថា ការប្រជុំបូកសរុបវាយតម្លៃ នាថ្ងៃនេះ គឺបង្ហាញនូវលទ្ធផលនៃការខិតខំប្រឹងប្រែង របស់សាម៉ីអង្គភាព ប្រកបដោយការសាមគ្គីភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ រយៈពេលមួយឆ្នាំកន្លងមក៕