ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ទទួលជួប ទូតអេស្ប៉ាញប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពអេស្ប៉ាញប្រចាំកម្ពុជា នៅទីស្តីការក្រសួង បន្ទាប់ពីឯកឧត្តម Felipe De La Morena Casado បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្នុងក្របខ័ណ្ឌ អាស៊ាន-សហភាពអឺរុប។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលផ្តល់ប្រយោជន៍រួមផងដែរ ៕