**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុម័តលើរបាយការណ៍ របស់គណៈកម្មាធិការចំនួន៦ និងប្រគល់ទង់ជាសភាសង្កេតការណ៍ ដល់សភាជាដៃគូចំនួន៣

ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលបានរៀបចំឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» បានបើកសម័យប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានអនុម័តលើរបាយការណ៍ នៃគណៈកម្មាធិការជំនាញរបស់អាយប៉ាចំនួន៦ និងបានប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ដល់សភានៃប្រទេសជាដៃគូចំនួន៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ នេះ ជាមួយនឹងវត្តមានចូលរួមរបស់គណៈប្រតិភូសភានៃប្រទេសសមាជិកអាស៊ានចំនួន៨ ប្រទេស រួមមាន សភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

នៅក្នុងសម័យប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញពីរបាយការណ៍កិច្ចប្រជុំ ដោយគណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា គណៈកម្មាធិការនយោបាយអាយប៉ា គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា គណៈកម្មាធិការសង្គមកិច្ចអាយប៉ា និងគណៈកម្មាធិការរៀបចំអាយប៉ា ដោយសម័យប្រជុំពេញអង្គលើកទី២នេះ បានធ្វើការអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការជំនាញទាំង៦នេះ ផងដែរ។

សេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការជំនាញអាយប៉ាទាំង៦ គឺ ត្រូវបានគណៈកម្មាធិការនីមួយៗ បានធ្វើការពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀងៗខ្លួន កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងមក។

សម័យប្រជុំ ក៏បានរៀបចំពិធីប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍របស់អាយប៉ា ជូនដល់សភានេប៉ាល់ សភាអាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣នេះតទៅ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់ និងតួនាទី នៃស្ថាប័នសភា នៃរដ្ឋជាសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

សម្តេចបានលើកឡើងទៀតថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។

អន្តរសភាអាស៊ានជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព។

ប្រទេសជាសមាជិករបស់អាយប៉ា រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង