ស្រវឹងកុំបើកបរ! ស្លាប់៦នាក់ របួសធ្ងន់ស្រាល ២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២១ វិច្ឆិកា

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើង ដោយសារការប៉ះទង្គិច គ្នាចំនួន ៨លើក៕
