សម្ដេចតេជោ ហ៊ុន សែន ជាសះស្បើយពីកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។
តាមរយៈការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកានេះ សម្ដេចបានឲ្យដឹងថា “ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។
គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបខ្ញុំ” ៕

