**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ**សម្តេចធិបតី៖ ការចងចាំប្រវត្តិសាស្រ្តពិតប្រាកដគឺដើម្បីឱ្យយើងចាំ និងដឹងពីអ្វីដែលត្រូវជៀសវាងដើម្បីកុំឱ្យប្រទេសយើងធ្លាក់ក្នុងសង្រ្គាមទៀត**នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ អនាគតមេដឹកនាំកម្ពុជា ត្រូវជៀសវាងចូលរួមក្នុងផែនការ នយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

បទវិភាគ៖ប្រទេសចិននឹងបន្តចាក់គ្រឹះ កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត

“បច្ចុប្បន្ននេះ ពិភពលោកបានឋិតនៅផ្លូវកែងរបស់ប្រវតិ្តសាស្ត្រម្តងទៀត អាស៊ីប៉ាស៊ីហ្វិកមានតួនាទីកាន់តែសំខាន់និងកាន់តែលេចធ្លោ ។” នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដែលបានលើសំណើ៤ចំណុច ផ្តួចផ្តើមឱ្យបណ្តាប្រទេសនានាពួតដៃគ្នា ក្នុងន័យបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក បំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង និងបង្ហាញទិសដៅ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅ និងជំរុញកំណើនក្នុងតំបន់ ។
សូមបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រជាជនចំនួន១ភាគ៣នៃចំនួនសរុបទូទាំងពិភពលោក ។ ទំហំសេដ្ឋកិច្ចត្រូវជា៦០ភាគរយនៃបរិមាណសរុបសកល ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកបានបង្កើត “ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក”ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ បានក្លាយជាប្រភពកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ចសកល ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលជាបន្តបន្ទាប់ ឯកតោភាគីនិយម ការពារនិយមមានសភាពកាន់តែខ្លាំងឡើង ការអភិវឌ្ឍរបស់មនុស្សជាតិប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ ។ តើពិភពលោកនឹងដើរឆ្ពោះទៅទិសណា ? តើអាស៊ីប៉ាស៊ីហ្វិកត្រូវធ្វើយ៉ាងណា?
“ ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព ” “ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលមានភាពសម្បូរសប្បាយរួម ” “ ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតង ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត” ”ប្រកាន់ខ្ជាប់ជោគវាសនារួម ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រនិងជួយគ្នាទៅវិញទៅមក ” សំណើបួនចំណុចដែលលោក Xi Jinping ផ្តួចផ្តើម បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ។
សន្តិភាព ជាបុរេលក្ខខណ្ឌរបស់ការអភិវឌ្ឍ ការអភិវឌ្ឍជាការគាំពារដល់សន្តិភាព ។
ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់របស់ APEC អាស៊ីប៉ាស៊ីហ្វិកបានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន រីឯប្រទេសចិនក៏បានផ្តល់អំណោយផលដល់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។ គិតរហូតដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិក APEC បានឡើងដល់២,៨៧ទ្រីលានដុល្លារអាមេរិក ។ លោក Rebecca Fatima Sta Maria ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋាន APEC បានសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងដើរតួនាទីកាន់តែធំនៅពេលអនាគត ។
កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តទស្សនទានPutrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបត្តិការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិកពិតជានឹងទទួលបានផលជាផ្លែផ្កា និងបង្កើត “ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់តាមរយៈប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង