អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់ឯកឧត្តម បណ្ឌិត ចំពោះយោធាចារ្យ បុគ្គលិកសាលាទាំងអស់ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញេីសួរសុខទុក្ខជាប្រចាំផងដែរ។ លោកឧត្តមសេនីយ៍ ក៏បានរំលឹកអំពីការថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ បន្តទៀត។
យោធាចារ្យ បុគ្គលិកទាំងអស់ មានសេចក្តីរីករាយជាខ្លាំង ប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងប្រកាសគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងការរស់នៅហ្វឹកហ្វឺនរបស់ពលទាហាន ៕

