**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

វឌ្ឍនភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យឌីជីថល នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយសំខាន់ៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល គោលនយោបាយ រដ្ឋាភិបាលឌីជីថល និងគោលនយោបាយអភិវឌ្ឍវិស័យប្រៃសណីយ៍។

ផ្តើមចេញពីគោលនយោបាយទាំងនេះ ក.ប.ទ. បាននិងកំពុងសិក្សារៀបចំគោលនយោបាយនិងលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម៖

១. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឌីជីថល (Draft National Digital Development Policy) ដែលពេលនេះ សេចក្តីព្រាងគោលនយោបាយនេះត្រូវបានបញ្ជូនទៅ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តនីតិវិធីនៃការអនុម័ត។

២. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ (Draft Cybersecurity Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារនៃ សេចក្តីព្រាងច្បាប់នេះ។ មកដល់ពេលនេះ ក.ប.ទ. បានទទួលធាតុចូលជាបន្តបន្ទាប់ ហើយ ក.ប.ទ. នឹងទទួលយកធាតុចូលពីស្ថាប័ននានាបន្ថែមទៀត រហូតដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

៣. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ (Draft Postal Service Law) ហើយបានផ្ញើជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។

៤. ក.ប.ទ. បានបញ្ចប់ការរៀបចំ សេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល (Draft Personal Data Protection Law) ហើយគ្រោងនឹងរៀបចំការពិភាក្សាផ្ទៃក្នុងក្រសួង នាពេលខាងមុខ។ ក្រោយបញ្ចប់ការ ពិភាក្សាផ្ទៃក្នុង ក.ប.ទ. នឹងផ្ញើទៅជូនក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលបន្ថែមទៅលើខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ។

៥. ក.ប.ទ. បាននិងកំពុងរៀបចំ សេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដអាទិភាព (Cloud First Policy) ដោយបានសហការនិងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ក្នុងគោលដៅរៀបចំ យុទ្ធសាស្ត្រ និងការវិនិយោគលើបច្ចេកវិទ្យាក្លោដ ដែលអាចគាំទ្រដល់ការផ្តល់សេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង