បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ តុលា ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៤៩នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៤៩នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែតុលានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៩នាក់ រួមមាន ៖ +ជួញដូរ ១៥ករណី ឃាត់ ៣៩នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែតុលា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១៥៧៨៧៣,៥៨និង៩កញ្ចប់តូច ។ -កេតាមីន(Ke) = ៨,១៥ក្រាម ។ -ហេរ៉ូអ៊ីន(Heroine) = ១៤១៤,០ក្រាម៕
