ឯកឧត្ដម ម៉ែន ស៊ីផាន់ នាំយកអំណោយឧបត្ថម្ភ ក្រុមកីឡាករប្រណាំងទូក នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្ដម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយឧបត្ថម្ភ ដល់ក្រុមកីឡាករប្រណាំងទូក នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រួមមាន៖ អង្ករចំនួន១០០គីឡូក្រាម ស្រាបៀរចំនួន ៥កេស ក្រម៉ាចំនួន២៥ ទឹកប្រាក់សម្រាប់កីឡាករ ចំនួន១,០០០,០០០រៀល សរុបទឹកប្រាក់រួមមានចំនួន១,៩០០,០០០រៀល។
