**ទូតកាណាដាប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មដែលមានភាពសកម្ម និងការវិនិយោគល្អ**កងទ័ពកម្ពុជា-ចិន ជាង២ពាន់នាក់ នឹងចូលរួមសម្រាប់លំហាត់សមយុទ្ធ «នាគមាស» ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អំណោយថ្នាំពេទ្យ និងសម្ភារៈមួយចំនួន ជូនដល់មន្ទីរយោធភូមិភាគទី៥**ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូន អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ**អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ទេរសមត្ថកិច្ចសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ ស៊ុន ចន្ធី ឈ្មោះ អ៉ី សារៀម និងឈ្មោះ ត្រឹក ញឿន**ទូតឥណ្ឌូណេស៊ី ថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូត នៃប្រទេសទាំងពីរ**បទវិភាគ៖ទុនបរទេសនាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបង្ហាញឱ្យឃើញនូវកម្លាំងទាក់ទាញថ្មីនៃទីផ្សាររបស់ចិន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី**ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់**រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា**ឯកឧត្តម ឱក ប៊ុង អញ្ជើញចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ**សេវាកម្មរថភ្លើងដឹកទំនិញចិន-អឺរ៉ុបរាយការណ៍ពីកំណើនដ៏រឹងមាំក្នុងរយៈពេល៤ខែដំបូង**មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត

រដ្ឋបាលខេត្តបាត់ដំបង ផ្ទេរផ្ទៃដីជាង១ម៉ឺនហិកតាដែលត្រូវបានកែសម្រួលព្រំប្រទល់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តប៉ៃលិនវិញ

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើសំណើរសុំកែសម្រួ
លព្រំប្រទល់រដ្ឋបាលវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន
ខណៈដែលខេត្តទាំង២បានខិតខំយ៉ាងមមាញឹក ដើម្បីធ្វើឲ្យការកែសម្រួលនេះប្រព្រឹត្តទៅដោយរលូន និងមានការឯកភាពគ្នាជាក់លាក់ដើម្បីទទួលយកការកំណត់នូវព្រំប្រទល់រដ្ឋបាខេត្តរបស់ខ្លួន ជាថ្មីឡើងវិញ។

ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់ថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន គឺដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋា
នរបស់ខ្លួននីមួយៗ។ចំពោះនីតិវិធី នៃ ការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរីក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២។

នៅក្នុងអង្គប្រជុំនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តទាំង២ បានឯកភាពកែសម្រួលផ្ទៃដីជាង១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូតនិងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ រដ្ឋបាលខេត្តប៉ៃលិនវិញ។

ដោយក្នុងនោះ៖១-ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១.៣៧៦ហិកតា។

២- ព្រំប្រទល់ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូ
លព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣.៦១៨ហិកតា។

៣- ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦.៦៨៥ហិកតា។

ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សក់ សេដ្ឋា បានធ្វើការណែនាំដល់អាជ្ញាធរខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវការងារនេះឱ្យបានល្អនិងបានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិងអាជ្ញាធរ ប្រជាពលរដ្ឋនិង
ប្រជាពលរដ្ឋ នៅទីនោះផងដែរ…។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលជាអធិបតីក្នុងកិច្ចប្រជុំនេះ ក៏បានអញ្ជើចុះទៅពិនិត្យមើលនៅចំណុចទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តទាំង២ ផ្ទាល់ផងដែរដោយបានណែនាំសង្កត់ធ្ងន់បន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ”ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន”ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អតាមស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈពេលអន្តរកាលនេះ មានការចូលទន្រ្ទាន កាប់បំផ្លាញព្រៃឈើ។ហើយចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេរ រវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង