**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម សាយ សំអាល់៖ ការបម្រើពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវ ស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស ជាកត្តាសំខាន់ក្នុងការទទួលបានទំនុកចិត្តពីពលរដ្ឋ និងជាកត្តាចម្បងនៃជម្នះរបស់បក្ស

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា «សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ការបម្រើប្រជាពលរដ្ឋប្រកបដោយ ការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្សគឺជាកត្តាសំខាន់ក្នុងការទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បងនៃជម្នះរបស់គណបក្សប្រជាជនកម្ពុជា»។

នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ ក្នុងអំឡុងកិច្ចប្រជុំជីវភាពគណបក្ស នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។ កិច្ចប្រជុំជីវភាពគណបក្សក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការខេត្តព្រះសីហនុ និងសមាជិក សមាជិកាក្រុមការងារគណបក្ស និងសមាជិកចំណុះគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង សរុបជាង ៥០០នាក់។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់បន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជាទាំងមូល។
ឯកឧត្តមប្រធានក្រុមការងារបានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាដើម្បីបុព្វហេតុប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក្រុមការងារបានលើកឡើងថាក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តព្រះសីហនុ ជួយមូលដ្ឋានដើម្បីអនុវត្តគោលនយោ បាយគណបក្សឱ្យជោគជ័យ ដើម្បីជួយកសាងនិងពង្រឹងគណបក្ស ជួយដោះស្រាយបញ្ហានានាទាក់ទងនឹងការបោះឆ្នោត និងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់មានសុវត្ថិភាពឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និងឆ្លើយតបតាមតម្រូវការ។

នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះផងដែរ ក៏មានការដាក់ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីផែនការរួឦឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំផែនការការងារច្បាស់លាស់នឹងធ្វើឱ្យយើងមានភាពប្រាកដប្រជាខ្ពស់ ក្នុងការអនុវត្តការងារ និងមានភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខ។
ឯកឧត្តមបានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើនដែលខេត្តព្រះសីហនុសម្រេចបានជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងកសាងខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានការរៀបចំនូវផែនការមេប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍតំបន់សេដ្ឋពិសេសគំរូពហុបំណងខេត្តព្រះសីហនុ។ ឯកឧត្តម ប្រធានក្រុមការងារក៏បានលើកឡើងពីសក្តានុពលជាច្រើនទៀតដែលខេត្តព្រះសីហនុមានក្នុងនោះមានកំពង់ផែ កោះដែលមានសក្តានុពលទេសចរណ៍ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ រោងចក្រផលិតអគ្គិសនី ហើយខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍មួយដ៏មានសក្តានុពលបំផុត។

ដោយឡែកនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដដែល ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានជួបប្រជុំជាមួយក្រុមការងារយុវជន បក្ស ក្រុមចលនាស្ត្រី ជនបង្គោលឃុំសង្កាត់ ប្រធានកម្មករនយោជិត ប្រធានយុវជនក្រុងស្រុក ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលដែលសម្រេចបាន និងការចូលរួមផ្សព្វផ្សាយពីសមិទ្ធផលទាំងនោះឱ្យបានទូលំទូលាយ។ ឯកឧត្តមបានថ្លែងថា យើងទាំងអស់គ្នាមិនមែនត្រឹមតែជាសមាជិកបក្សក្នុងរចនាសម្ព័ន្ធ
ប៉ុណ្ណោះទេ តែក៏ជាឃោសនិកដ៏សកម្មរបស់គណបក្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង