ឯកឧត្ដម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ រៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម ស សុខា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ។
ព្រឹត្តិការណ៍ប្រកួតនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមចំនួន ១១ក្រុម ប្រកួតនៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ ក្នុងបរិវេណហ្គ្រេនភ្នំពេញ ៕

