អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល ចំណាយថវិកាជាតិឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម ស៊ី សួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្ធផ្សាយសារាចរណែនាំលេខ ០១០ សហវ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាជាតិឆ្នាំ២០២២ ដល់មន្ត្រីអ្នកប្រតិបត្តិថវិការមកពីមន្ទីរពាក់ព័ន្ធ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថខេត្ត និងប្រធាននរតនាគាខេត្ត អមដោយសហការី ដោយមានការបានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ជាមួយគ្រប់អង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងបង្ហាញអំរបៀបនៃការអនុវត្តសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយថវិការជាតិសម្រាប់ឆ្នាំ២០២២ឲ្យមានប្រសិទ្ធិភាព។
ក្នុងឱកាសនោះដែរឯកឧត្តម ស៊ី សួន ក៏ថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងមន្ទីរអង្គភាពជុំវិញខេត្តចំណុះឲ្យរដ្ឋបាលខេត្តដែលបានអនុវត្តការងារ ថវិកាចំណូល-ចំណាយ ស្របតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានដាក់ឲ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕