លោក ជា ខេមា អភិបាលខណ្ឌដូនពេញ អញ្ជើញទៅទទួលទេយ្យទានពីព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ សម្រាប់ឧបត្ថម្ភអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ
ភ្នំពេញ៖ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធទី០៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទៅទទួលទេយ្យទានកាកបាទក្រហមពី ព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ សម្រាប់ឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ។
ដែលរួមមានដូចខាងក្រោម÷ អង្ករ ០១តោន -ទឹកក្រូច ២០កេស -ទឹកផ្លែឈើ ២០កេស -មី ៥០កេស -ទឹកត្រី ៥០យួរ -ទឹកស៊ីអ៉ីវ ៥០យួរ -ទឹកដោះគោ ២០០កំប៉ុង -ស្ករស ៣០០kg -ត្រីខ ៣០យួរ -បច្ច័យចំនួន ៤,០០០,០០០រៀលសរុបសម្ភារៈទាំងអស់ខាងលើជាបច្ច័យចំនួន ១៦,០៨០,០០០រៀល។
ក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ លោក ជា ខេមា សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងចំពោះ ព្រះអង្គ ទូត ម៉េងឈុន ព្រះចៅអធិការស្តីទី វត្តព្រះពុទ្ធឃោសាចារ្យ និងព្រះសង្ឃទាំងអស់នៅក្នុងវត្តដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ ខ្ញុំព្រះករុណាសូមគោរពជូនពរព្រះសង្ឃនៅក្នុងវត្តព្រះពុទ្ធឃោសាចារ្យទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕