លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញនាំយកអំណោយ ជូនគ្រួសារមានជីវភាពក្រីក្រលំបាក ៥គ្រួសារ នៅស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួន ជូនគ្រួសារដែលមានជីវភាពក្រីក្រលំបាក ចំនួន ៥គ្រួសារ ដែលរស់នៅក្នុងភូមិមេនោកកើត មេនោកលិច នៃឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សារុង ក្រម៉ា អាល់កុល ព្រមទាំងថវិកាមួយចំនួន។

