**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ

ចោរជនជាតិចិន២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរជាជនជាតិចិន២នាក់ ទៅតុលាការ ។

កាលពីវេលាម៉ោងប្រមាណ០១និង៥៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច អគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាព លួចគាស់ទូដែកយកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបាន គេចខ្លួនបាត់អស់។

ក្រោយពេលស្រាវជ្រាវស៊ើបអង្កេតអស់៣សប្តាហ៍ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិចិន ដែលមានឈ្មោះ៖

១-ឈ្មោះ LIU YANPING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។

២-ឈ្មោះ LI ZHANWU ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ ជាងជួសជុលរថយន្ត ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ខុនដូរម្តុំស៊ូល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចអាវុធហត្ថបានស្រាវជ្រាវរកឃើញជនសង្ស័យទាំង០២នាក់ បានរក្សាទុកនូវ ខ្សែកលោហធាតុ ពណ៌ស មានបណ្តោងដាំត្បូង០១ខ្សែ និងក្រវិលលោហធាតុ ពណ៌ស មានដាំត្បូងមួយគូ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងជុំវិញ ១វង់, ចិញ្ចៀនលោហធាតុ ពណ៌ស មានដាំត្បូង ០១វង់ និងបណ្តោងខ្សែក ពណ៌ស មានដាំត្បូងចំនួន១ ដែលគ្រឿងអលង្កាទាំងនេះ សុទ្ធតែត្រូវបាន ចំណាំថា ជាវត្ថុដែល ចោរលួចយកទៅកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ក៏បានប្រគល់ជូនម្ចាស់ ដើមវិញ) ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ បានចាប់យក វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត រួមមាន៖ រថយន្ត០១គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីនកាត់ដែក០១គ្រឿង ពណ៌ក្រហម (ប៉ុស្តិ៍ផ្សារដែក), ដែកគាស់ចំនួន០២ដើម, ម៉ូទ័រកាត់ចំនួន១ និងសម្ភារៈមួយចំនួនទៀត ក្នុងនោះមានទូរស័ព្ទ០១គ្រឿងរបស់ជនសង្ស័យ គឺមានរូបថតគ្រឿង អលង្កាមួយកញ្ចប់ធំ របស់ជនរងគ្រោះ ដែលនៅរកមិនទាន់ឃើញផងដែរ។

បើទោះបីជាមានវត្ថុតាងជាប់ខ្លួនច្រើនយ៉ាងនេះក៏ដោយ តែជនជាតិចិនទាំង០២នាក់នេះ នៅតែមិនព្រម សារភាពទទួល កំហុសដាច់ខាត ដោយបដិសេធថាខ្លួនមិនដឹងអ្វីទាំងអស់។ ចុងក្រោយសមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនទាំង០២នាក់ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ បានសម្រេច៕

អត្ថបទដែលជាប់ទាក់ទង