ម្សិលមិញ! ឃាត់ខ្លួនមនុស្ស ២៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២៦នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី៣០ ខែកញ្ញា។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៦នាក់ រួមមាន ៖ +ជួញដូរ ៩ករណី ឃាត់ ១៣នាក់(ស្រី ១នាក់) +រក្សាទុក ២ករណី ឃាត់ ៤នាក់ +ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២១,៦៧ក្រាម និង១៥កញ្ចប់តូច៕
