**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ស្នងការខេត្តបន្ទាយមានជ័យ ជម្រុញឲ្យបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន សំដៅអនុវត្តគោលនយោបាយភួមិ ឃុំ សង្កាត់មានសុវត្ថិភាព

ភ្នំពេញ៖ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញការបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន សំដៅអនុវត្តគោលនយោបាយភួមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ការលើកឡើងនេះនៅក្នុងពេលដែល លោកឧត្តមសេនីយ៍ទោ ស្នងការដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព ការងាររបស់អធិការដ្ឋាននគរបាលនៅតាមក្រុង-ស្រុកទាំង៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២ និងលើទិសដៅនៅខែបន្ទាប់ ។

កិច្ចប្រជុំនេះធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង ស្រុកទាំង០៩ និងលោកមេបញ្ជាការ មេបញ្ជាការរង នគរបាលវរសេនាតូចាករពារព្រំដែនគោកទាំង០៤និង នាយផ្នែកសេនាធិការ សរុបប្រមាណ៩០នាក់ ។

ថ្លែងនាឱកាសនោះ  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ។ ជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដូចជា ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស។

លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់ចេញនូវបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយដែលអាចកើតមានជាយថាហេតុ។ និងត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យជាដើម។ កម្លាំងនគរបាលប៉ុស្តិ៍ត្រូវជម្រុញឲ្យពលរដ្ឋគ្រប់អាយុ និងពលរដ្ឋផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពីនេះត្រូវបន្តបង្ក្រាបរាល់បនល្បែងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន ។

យោងតាមរបាយការណ៍ បូកសរុបសភាពការណ៍សន្តិសុខនិង លទ្ធផលិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា នេះ (ចាប់ពីថ្ងៃទី២០ ខែសីហាដល់១៩ខែកញ្ញា) លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទលការងារសេនាធិការ បានឲ្យដឹងថា៖បទល្មើស ព្រហ្មទណ្ឌកើតឡើង០៧/០៨លើក ថយចុះ១៣% ស្លាប់មនុស្ស០១នាក់ របួស០៦នាក់។ក្នុងនោះបទល្មើសឧក្រិដ្ឋ៖កើតឡើង០២/០១លើកកើន១០០% ជាមួយនោះឃាតកម្ម០១លើក,រំលោភសេពសន្ថវៈ០១លើក ។

បទល្មើសមជ្ឈឹម ៖កើតឡើង០៥/០៧លើកថយចុះ២៩% លួច០១លើក,ឆក់០១,ហឹង្សាដោយចេតនា០៣លើក។បទល្មើព្រហ្មទណ្ឌបង្រ្កាបបាន ០៧/០៧លើក ស្មើ១០០% ឃាត់ខ្លួន២៦នាក់ ដកហូតម៉ូតូ០២គ្រឿង ក្នុងនោះឃាតកម្ម០១លើកឃាត់ខ្លួន០១នាក់,រំលោភ០១លើកឃាត់ខ្លួន០៣នាក់លួច០១លើកឃាត់ខ្លួន០៣នាក់,ឆក់០១លើកឃាត់ខ្លួន០៣នាក់ហឹង្សា០៣លើកឃាត់ខ្លួន១៦នាក់,។

បទល្មើសគ្រឿងញៀនបង្រ្កាបបាន១៥/១៩លើកឃាត់ខ្លួន២៤នាក់ ស្រី០៣នាក់ ក្នុងនោះករណីជួញដូរនិងចែកចាយ ១០លើកជនសង្ស័យ១៧នាក់ ស្រី០២នាក់ ប្រើប្រាស់០៥លើក ជនសង្ស័យ០៧នាក់ ស្រី០១នាក់(ជនជាតិឥណ្ឌូនេស៊ី) ដកហូតវត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន២,៨៦ក្រាម,ថ្នាំមេតំហ្វេតាមីនIce ៧៤០,៥៨ក្រាម,ម៉ូតូ០២គ្រឿង,ទូរសព្ឌ១៥គ្រឿនិងឧបករណ៍សម្ភារមួយចំនួន ,គ្រោះថ្នាក់ចរាចរណ៍ស្លាប់០១នាក់ ,របូួសធ្ងន់ ស្រាល០៩នាក់, ខូចម៉ូតូធ្ងន់ ស្រាល០៧គ្រឿង,រថយន្តតូចខូចធ្ងន់ ស្រាល០៣គ្រឿង,គ្រោះថ្នាក់ផ្សេងៗ ស្លាប់០៨នាក់ លង់ទឹក០៦នាក់,អត្តឃាត០២នាក់៕

អត្ថបទដែលជាប់ទាក់ទង