បើកបរប្រុងប្រយ័ត្នគ្រប់ពេល់! ស្លាប់៤នាក់ របួស១០នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ កញ្ញា

ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៤នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់(ស្រី២នាក់) និងរបួសស្រាល ៤នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៤នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក៕
