លោកជំទាវ ហ៊ូ សាមិត្ត អញ្ជើញបើកកិច្ចប្រជុំពិភាក្សា ស្តីពីតួនាទីសាសនា ក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្រ្តី

ភ្នំពេញ៖ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា ស្តីពីតួនាទីសាសនា ក្នុងការទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្រ្តី ក្រោមកិច្ចសហការជាមួយអង្គការ UNFPA នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានគោលបំណង៖
– លើកកម្ពស់ការយល់ដឹងពីអំពើហិង្សាលើស្រ្តី និងក្មេងស្រី ដល់អ្នកដឹកនាំសាសនា
– ពិភាក្សាលើឧត្តមានុវត្តន៍បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ទាក់ទងនិងការងារលើកកម្ពស់យេនឌ័រ និងការចូលរួមទប់ស្កាត់អំពើហិង្សាទាក់ទងនិងយេនឌ័រ
– កៀរគរនិងបង្កើនការចូលរួមរបស់សាសនា ជាពិសេសការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសាសនា ក្នុងការផ្សព្វផ្សាយដល់សាសនិកដើម្បចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី
– កំណត់ទិសដៅ និងសកម្មភាពជាអាទិភាពជាក់លាក់សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ ទាក់ទងនិងតួនាទីរបស់អ្នកដឹកនាំសាសនា នៅក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាលើស្រ្តី
សមាសភាពចូលរួមមាន តំណាងក្រសួងកិច្ចការនារី តំណាងក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងក្រសួងធម្មការ និងសាសនា តំណាងព្រះសង្ឃពុទ្ធសាសនាតំណាងគណៈអ៊ីម៉ាំ សាសនាឥស្លាម តំណាងគ្រឹស្តិ៍សាសនា ប្រមាណ៧០នាក់។

