លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា។
តាមរយៈហ្វេសប៊ុកលោក ឃ្លាំង ហួតបានឲ្យដឹងថា “កុងសុីទទួលបញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់..គឺមាន.. ទទួលបញ្ចាំរបស់ចោរ..ទទួលបញ្ចាំរបស់គ្មានឯកសារ.. ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់.. ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ ។
សូមប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីនៃយើង ។
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង ។សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់”៕

