រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតអោយលោក កៃ គឹមសុង ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតអោយលោក កៃ គឹមសុង ចាងហ្វាងការផ្សាយរបស់ក្រុមហ៊ុនអាម៉ាហ្សាឌៀ អេឌូខេសិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបពិភាក្សានេះ គឺផ្តោតទៅលើការលើកស្ទួយការអាន និងការសរសេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រទាប់ប្រជាជនទូទៅ ជាពិសេសយុវជន ។
ជាការឆ្លើយតបលោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងការស្វាគមន៍នូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងសូមគាំទ្រចំពោះលោកចាងហ្វាងការផ្សាយរបស់ក្រុមហ៊ុនអាម៉ាហ្សាឌៀ អេឌូខេសិនចំពោះគំនិតផ្តួចផ្តើម”មនុស្សម្នាក់ សៀវភៅមួយក្បាល” ។

