**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ក្រុមកីឡាករកីឡារការនីជម្រើសជាតិកម្ពុជាចំនួន១៥៩នាក់ត្រៀមចេញដំណើរទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល៦ខែ

ភ្នំពេញ៖ក្រុមកីឡាករកីឡាការនីជម្រើសជាតិកម្ពុជាចំនួន១៥៩នាក់ត្រៀមចេញដំណើរទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៦ខែចាប់ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២រហូតដល់ខែមីនាឆ្នាំ២០២៣ ដើម្បីដកស្រង់បទពិសោធនិងបច្ចេកទេសល្អៗក្នុងការដណ្តើមមេដាយក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនក្រោមកម្មវិធីជំនួយផ្នែកបច្ចេកទេសកីឡាដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមអបអរសាទរ ចំពោះកីឡាករកីឡាការិនីនិងគ្រូបង្វឹកកម្ពុជាទាំងអស់ដែលនឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនក្នុងរយៈពេលខាងមុខនេះ។

លោកបន្តថា គម្រោងនៃការបញ្ជូនកីឡាករកីឡារនីកម្ពុជាទៅរៀននៅប្រទេសចិននេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។
លោកបានបញ្ជាក់ថា ចិន និងកម្ពុជាគឺជាមិត្តដែកថែប និងជាសហគមន៍រួមជោគវាសនា ហើយទំនាក់ទំនងទ្វេភាគីត្រូវថែរក្សា អភិវឌ្ឍកម្រិតខ្ពស់ជាយូរណាស់មកហើយ។
លោកបានបញ្ជាក់ថាដើម្បីជួយកម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣រដ្ឋាភិបាលចិន មិនត្រឹមតែអនុវត្តន៍គម្រោងសាងសង់ពហុកីឡដ្ឋានដែលកម្ពុជារៀបចំកន្លែងប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុវត្តន៍គម្រោងបច្ចេកទេសកីឡាសម្រាប់កម្ពុជាផងដែរ។

ជំនួយរបស់ចិននេះក្នុងគោលបំណងជួយលើកកម្ពស់កម្រិតការប្រកួតកីឡារបស់កម្ពុជាតាមរបៀបហ្វឹកហាត់រួមគ្នាដោយភាគីចិនផ្តល់សម្ភារៈហ្វឹកហាត់និងបញ្ជូនគ្រូឱ្យមកបង្ហាត់កីឡាករនៅកម្ពុជាដោយផ្ទាល់ និងបញ្ជូនកីឡាករកីឡាការិនីឱ្យទៅហ្វឹកហាត់នៅប្រទេសចិន។ ការអនុវត្តគម្រោងនេះ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ខណៈកីឡាជាភាសាទូទៅនៃការប្រាស្រ័យគ្នានៅលើពិភពលោក ហើយក៏ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញការស្គាល់គ្នា យល់ចិត្តគ្នាទៅវិញទៅមករវាងចិននិងកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣បានអរគុណដល់មិត្តចិនដែលបានគាំទ្រដល់វិស័យកីឡានៅកម្ពុជានាពេលកន្លងមកតាមរយៈការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ និងការជួយដល់កីឡាករកីឡាការិនីកម្ពុជា ក្នុងការហ្វឹកប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា ការជួយហ្វឹកហាត់ដល់កីឡាករកីឡាការនីកម្ពុជានៅពេលនេះ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ជាពិសេសសម្រាប់ព្រឹត្តិការជាប្រវត្តិសាស្ត្រ៦៤ឆ្នាំដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ។
សំឡេង៖« ដើម្បីតបស្នងសងគុណដល់ភាគីចិនដែលបានជួយយើង កីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់យកចំណេះដឹងយកមកលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ត្រូវរៀបចំខ្លួនផ្សាភ្ជាប់ជាមួយប្រជាជនចិន និងគ្រូបង្ហាត់ចិន ត្រូវរក្សាវិន័យ សេចក្តីថ្លៃថ្នូ គោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរចិនឱ្យបានល្អជាពិសេសវិធានការការពារកូវីដ១៩ ព្រោះការចេញទៅហ្វឹកហាត់នៅប្រទេសចិនលើកនេះ ទៅក្នុងនាមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន ពោលគឺតំណាងប្រទេសជាតិទាំងមូល»។
កញ្ញាសុខ វល័ក្ខណ៍កីឡាការនីហែលទឹកដែលត្រៀមទៅហ្វឹកហាត់នៅប្រទេសចិនបានបង្ហាញពីមោទនភាពដែលបានទៅចូលរួមហ្វឹកហាត់លើជំនាញហែលទឹកនៅប្រទេសចិន នេះ ព្រោះប្រទេសចិនមានគ្រូល្អៗ បទពិសោធខ្ពស់ និងមានសម្ភារៈគ្រប់គ្រាន់។

សំឡេង៖ «ខ្ញុំសប្បាយចិត្តពេល បានទៅហ្វឹកហាត់នៅប្រទេសចិនដើម្បីដកស្រង់បទពិសោធដើម្បីជំរុញសមត្ថភាពរបស់ខ្ញុំឱ្យបានល្អដើម្បីត្រៀមយកមកប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣»។
ជាមួយគ្នានោះដែរ កញ្ញាបូរ អ៊ីន ស៊ូ ជាកីឡាការនីវាយកូនឃ្លីលើតុអរគុណដល់រដ្ឋាភិបាលចិន ហើយកញ្ញា នឹងប្តេជ្ញាខិតខំហ្វឹកហាត់ឱ្យទទួលបានជោគជ័យនៅប្រទេសចិន ហើយយកចំណេះដឹងនោះមកសាងកេរឈ្មោះឱ្យប្រទេសជាតិកម្ពុជា។
សំឡេង៖ «សង្ឃឹមថា គ្រូចិន នឹងបង្ហាត់យើងបានល្អនូវបច្ចេកទេសថ្មីៗ។ ហើយខ្ញុំតាំងចិត្តខ្ពស់ក្នុងការត្រៀមយកចំណេះដឹងពីចិនមកចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានលទ្ធផលល្អជួនជាតិ»។

សូមបញ្ជាក់ថា កីឡាករ កីឡាការនីដែលត្រូវហ្វឹកហាត់នៅប្រទេសចិននៅពេលនេះ សរុបចំនួន១៥៩នាក់មានដូចជាមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាចំនួន១១នាក់ ខេមសហព័ន្ធយូដូ ៥នាក់ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាចំនួន១០នាក់ សហព័ន្ធកីឡាបាល់បោះកម្ពុជាចំនួន១៥នាក់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាចំនួន១០នាក់ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តចំនួន២០នាក់ សហព័ន្ធកីឡាចំបាប់កម្ពុជាចំនួន១៥នាក់សហព័ន្ធកីឡាវាយសីកម្ពុជាចំនួន១២នាក់ សហព័ន្ធកីឡាហែលទឹកកម្ពុជា១១នាក់ សហព័ន្ធលើកទម្ងន់កម្ពុជាចំនួន១០នាក់ សហព័ន្ធបាល់ទាត់កម្ពុជាចំនួន២៥នាក់ សហព័ន្ធកីឡាបាល់ទះកម្ពុជាចំនួន១៥នាក់ និងអ្នកដឹកនាំចំនួន២នាក់៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង