**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម តូច ចាន់នី អំពាវនាវដល់ពលរដ្ឋ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ៣កុំ ៣ការពារ និងបន្តចូលរួមទទួលវ៉ាក់សាំងដូសជំរុញទី៣ ទី៤ និងទី៥

ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តោលជ្រុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងបន្តចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ តាមសេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តចូលរួមចលនាជាតិទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ សំដៅបង្កលក្ខណៈល្អប្រសើរកាន់តែខ្លាំងក្លារឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងពេលដែលជំងឺដ៏កាចសាហាវនេះនៅមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅឡើយ។

ឯកឧត្តម តូច ចាន់នី បានលើកឡើងបែបនេះខណៈឯកឧត្តម រួមជាមួយសហការី បានចុះទៅចូលរួមពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិ បិណ្ឌ១ បាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះចៅអធិការ និងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តកណ្តោលជ្រុំ និងផ្តល់ថវិកាជូន យាយជី តាជី និងកូនសិស្សស្នាក់នៅក្នុងវត្ត សរុបចំនួន ៨០នាក់ និងពុទ្ធបរិស័ទ។

នៅព្រឹកថ្ងៃដដែល ឯកឧត្តម តូច ចាន់នី បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នូវថវិកា និងរទេះជនពិការ ចំនួន ៣គ្រឿង ជូនដល់ចាស់ជរាពិការ សម្រាប់ប្រើប្រាស់ និងបានផ្តល់បន្ថែមជា អង្ករ គ្រឿងបរិភោគជូនគ្រួសារក្រីក្រ ចំនួន ២គ្រួសារផងដែរ។

ឯកឧត្តម តូច ចាន់នី បានពាំនាំការសួរសុខទុក្ខពីសំណាក ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងនោះឯកឧត្តម បានថ្លែងមតិកោតសរសើរលើកទឹកចិត្តផងដែរ ដល់មន្រ្តីមូលដ្ឋានយើងគ្រប់លំដាប់ថ្នាក់ ដែលបានបន្តចូលរួមអនុវត្តយ៉ាងសកម្មនូវរាល់ភារកិច្ចនយោបាយសំខាន់ៗក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រក្រតីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមភូមិ ឃុំ ដោយឡែក ឃុំកណ្តោលជ្រុំ ខិតខំពុះពារឆ្លងកាត់ការលំបាក និងដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង