**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

នគរបាលក្រុងប៉ោយប៉ែត បង្ហាញមុខសញ្ញាជនសង្ស័យកាប់ប្លន់ម៉ូតូកក្រើកក្រុងប៉ោយប៉ែត ១៣នាក់ និហ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រុមជនសង្ស័យមុខសញ្ញាកាប់ប្លន់សកម្មនៅក្រុងប៉ោយប៉ែតចំនួន១៣នាក់ នៅថ្ងៃទី១០ខែកញា្ញឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយ ប៉ែត បញ្ជូនទៅស្នងការដើម្បីចាត់ការបន្ត ។

លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនអធិការនគរបាល្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបណ្តឹងពីឈ្មោះ លឹម ម៉ី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថា កាលពីយប់ថ្ងៃទី៥ខែ កញា្ញ ២០២២វេលាម៉ោង០៨យប់ ខ្លួននិងជាមិត្តភ័ក្ត្រឈ្មោះលួយ សំបូ ភេទប្រុស ជិះម៉ូតូពីទិសខាងកើតទៅទិសខាងលិចជាមិត្តភ័ក្ត្រ ក៍ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោកញ្រ្ជៀវតាមផ្លូវ ពេលខ្លួននិងមិត្តភក្រ្តជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិត ភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៍បើកម៉ូតូយ៉ាងលឿនដល់បុរីខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណះនោះក្រុមនេះ បានកាប់មិត្តភក្រ័ ខ្លួន ឈ្មោះ លួមសំបូរត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយៈពេលកន្លះម៉ោងពួកខ្លួនក៍បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូត្រូវបានជនសង្ស័យជិៈយកទៅបាត់. ម៉ូតូម៉ាក C125ពណ៍ ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ។

លោកបន្ថែមថា៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញ ព្រហ្មទណ្ឌនគរបាលក្រុង បានធ្វើារស៊ើអង្កេតស្រាវជ្រាវតាមវិធានការជំនាញនិងឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់នៅវេលាម៉ោង០៥និង០៣នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ មាន ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាំមកសាកសួរ។

ក្រោយពីទទួលបានចម្លើយសារភាព នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ចំណុចម្ដុំវត្តពុទ្ធភូមិសុមារ៉ាមជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនសង្ស័យមាន៖ ទី១/-ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២/-ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៣/-ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤/-ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ទី៥/-ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៦/-ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី៧/-ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។

អធិការបានបញ្ជាក់បន្ថែមទៀតថា៖យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់នេះមក កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានពន្លាតដែនដី ដោយសហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៥នាក់បន្ថែមទៀត មានទី១/-ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ទី២/- ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ទី/-៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ ប៉ែត។ទី៤/-ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ទី៥/-ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទាំង១៣នាក់ និងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋានបានរៀបចំសំណុំរឿង បញ្ជួនទៅស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង