**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ប្រទេសស៊ីរី និងលីបង់ពិភាក្សាអំពីផែនការបញ្ជូនជនភៀសខ្លួន ១៥.០០០នាក់ ត្រឡប់ទៅផ្ទះ វិញក្នុង មួយខែ

DAMASCUS/BEIRUT, ៖មន្ត្រីស៊ីរី និងលីបង់ បានជួបប្រជុំគ្នានៅរដ្ឋធានី Damascus ប្រទេសស៊ីរីកាល ពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីវិធីជួយសម្រួលដល់ការវិលត្រឡប់មកវិញប្រចាំខែរបស់ជនភៀសខ្លួនស៊ីរីចំនួន ១៥,000 នាក់ ។

រដ្ឋមន្ត្រីរដ្ឋបាលមូលដ្ឋាន និងបរិស្ថានស៊ីរី លោក Hussein Makhlouf បានជួបជាមួយរដ្ឋមន្ត្រីដែល កំពុង បំពេញទស្សនកិច្ចនៅប្រទេសលីបង់ Issam Charafeddine ក្នុងអំឡុងពេលដែលពួក គេបានប៉ះលើវិធាន ការនានាដែលធ្វើឡើងដោយប្រទេសស៊ីរី ដើម្បីទទួលបានការវិលត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព និងរហ័សសម្រាប់ជនភៀសខ្លួនដោយផ្អែកលើពេលវេលាកំណត់ដោយប្រទេសទាំងពីរ។

លោក Makhlouf បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីលីបង់ថា “លីបង់ និងស៊ីរីយល់ព្រម លើភាព ចាំបាច់ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ ជនភៀសខ្លួនទាំងអស់ទៅកាន់ ប្រទេសកំណើត របស់ពួកគេ មិនមែនត្រឹមតែ១៥,000 នាក់ក្នុងមួយខែ ដូចមានចែងក្នុងផែនការដែល បានបង្ហាញ ដោយភាគីលីបង់”។

លោក Makhlouf បានមានប្រសាសន៍ថា រដ្ឋាភិបាលស៊ីរីបានសន្យាថានឹងធានាបាននូវសេវាកម្មជាមូលដ្ឋាន រួមទាំងការដឹកជញ្ជូន ការស្នាក់នៅ ការថែទាំសុខភាព និងការអប់រំសម្រាប់ជនភៀស ខ្លួនស៊ីរីទាំងអស់ ដែល ចង់ត្រលប់មកវិញ។

លោកបានបន្តទៀតថា កងទ័ពស៊ីរីបានស្ដារឡើងវិញនូវសន្តិសុខ និងស្ថិរភាពដល់ទឹកដីដ៏ធំសម្បើមក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលស៊ីរីបានអនុញ្ញាត ឲ្យមាន ការវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញនៃជនភៀសខ្លួនក្នុងស្រុកចំនួន ៤ លាននាក់ និងជនភៀសខ្លួន ស៊ីរី ១ លាន នាក់នៅក្រៅប្រទេស។

លោកក៏បានអំពាវនាវដល់អង្គការរបស់អង្គការសហប្រជាជាតិជា “ដៃគូសកម្មក្នុងការវិលត្រឡប់មក វិញនៃជនភៀសខ្លួន ជាពិសេសនៅពេលដែលប្រទេសស៊ីរីបើក ចំហរសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសលីបង់ និងប្រទេសដទៃទៀត ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ មកវិញនៃជនភៀស ខ្លួនទាំងអស់ ដែលអនុញ្ញាតឱ្យពួកគេមានតួនាទីយ៉ាងសកម្មក្នុងដំណើរការកសាងឡើងវិញ។ ”

សម្រាប់ផ្នែករបស់គាត់ លោក Charafeddine បានអោយដឹងថា “យើងបានពិភាក្សាអំពីផែន ការរបស់យើង យ៉ាងលម្អិតជាមួយអាជ្ញាធរស៊ីរី ដែលបានបង្ហាញពីការត្រៀមខ្លួនក្នុងការទទួលជនភៀសខ្លួនទាំងអស់ ដោយសន្យាថានឹងផ្តល់ឱ្យពួកគេនូវសម្ភារៈចាំបាច់” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ជាតិរបស់ ប្រទេសលីបង់។

លោកបានបន្ថែមថា មន្ត្រីលីបង់មានបំណងទៅបំពេញទស្សនកិច្ចនៅស៊ីរីក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលបន្ថែមការវិលត្រឡប់របស់ជនភៀសខ្លួនជាមួយអាជ្ញាធរស៊ីរី។

រដ្ឋមន្ត្រីលីបង់ក៏បានជួបប្រជុំដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីមហាផ្ទៃស៊ីរី Mohammad Khaled al-Rahmoun ក្នុងអំឡុងពេលនោះ al-Rahmoun បានមានប្រសាសន៍ថា រដ្ឋាភិបាលស៊ីរីអនុញ្ញាតឲ្យអ្នក កាន់ លិខិតឆ្លង ដែនផុតកំណត់ត្រឡប់ទៅប្រទេសកំណើត និងការចុះឈ្មោះកុមារស៊ីរីដែលកើតនៅក្រៅប្រទេស។

លោក Al-Rahmoun បានបន្ថែមថា មជ្ឈមណ្ឌលអន្តោប្រវេសន៍នៅព្រំដែនស៊ីរី ទាំងអស់ត្រូវបានភ្ជាប់ ជាមួយ នឹងមូលដ្ឋាន ទិន្នន័យកណ្តាលសម្រាប់កិច្ចការស៊ីវិល ដើម្បីផ្តល់ឱ្យជនដែលវិលត្រឡប់ មកវិញនូវឯកសារចាំបាច់នៅពេលមកដល់ប្រទេស។

ប្រទេសលីបង់គឺជាម្ចាស់ផ្ទះដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតក្នុងមនុស្សម្នាក់ ដោយរដ្ឋាភិបាលប៉ាន់ ប្រមាណថា ជនភៀសខ្លួនស៊ីរី១.៥ លាននាក់៨៨0.000 នាក់ត្រូវបានចុះឈ្មោះជាមួយ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ដែលតំណាងនៅប្រទេសលីបង់បាន ច្រានចោលផែនកា រ របស់ ប្រទេសនេះ ដោយលើកឡើងថាស៊ីរីមិនមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់មកវិញសម្រាប់ជនភៀសខ្លួន។

លោក Charafeddine បានមានប្រសាសន៍កាលពីដើមខែសីហាថា ប្រទេសលីបង់នឹងអនុវត្តផែន ការរបស់ខ្លួន ដោយមិនគិតពីជំហររបស់អង្គការសហប្រជាជាតិ ខណៈដែលប្រទេសរបស់ លោកទទួល រងនូវវិបត្តិហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ហើយលំហូរជនភៀសខ្លួនបានធ្វើឱ្យ មានទម្ងន់ធ្ងន់ ទៅលើសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

 

 

អត្ថបទដែលជាប់ទាក់ទង