**បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនរបស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល**សម្ដេចធិបតី៖ ទោះបីមិនមានបរទេសជួយ ក៏ខ្មែរអាចកសាងព្រែកជីកហ្វូណន-តេជោបាន តាមរយៈរូបមន្ដចំនួន៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ីថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន**សម្តេចធិបតី៖ ក៉ំយកមតិសហជីពតែ២ឬ៣នាក់មកនិយាយថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឲ្យយុវជនទៅរៀនជំនាញវិជ្ជាជីវៈដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ត្រូវធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគ**សម្តេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺលើកទឹកចិត្ត និងទាក់ទាញវិនិយោគ និងលើកកម្ពស់វិស័យឯកជន**សម្តេចធិបតី លើកទឹកចិត្ដឱ្យពលរដ្ឋចុះឈ្មោះចូលបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈឱ្យបានច្រើន**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន**ក្រសួងសុខាភិបាល ក្រើនរំលឹកអំពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង**សម្តេចធិបតី៖ វិស័យេកជន ជួយជំរុញសេដ្ឋកិច្ចជូនប្រជាពលរដ្ឋតាមរយៈផ្ដល់ប្រាក់ខែ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៏លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ»**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន ក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីរបស់មេធាវីជំនាន់ទី១៩

ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនា ទេសចរទៅកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សន កិច្ចទេសចរណ៍ពិសេសៗ បន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំ ទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។ នេះបើតយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យ ទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សា ស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។

សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។


២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ទៅលើ៖ ១.ការបង្កើតព្រឹត្តិការណ៍និងផលិតផលទេសចរណ៍ថ្មីៗដែលទាក់ទាញ ២.ការពង្រឹងសុវត្ថិភាព គុណភាព សេវាកម្ម អនាម័យ ៣.ការស្តារនិងពង្រឹងឡើងវិញនូវគុណភាពធនធានមនុស្សផ្នែកជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និង៤.ការពង្រឹងអនាម័យ សណ្តាប់ធ្នាប់ទីក្រុង។ល។
ឯកឧត្ដម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ បានបញ្ជាក់បន្ថែមថា ក្រសួងទេសចរណ៍នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយទៀត ជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្នុងការរួមគ្នាដាក់ចេញ កញ្ចប់ទស្សនកិច្ចពិសេស ខេត្តសៀមរាប ដោយនឹងបង្កើតកម្មវិធីលើកទឹកចិត្តថ្មីៗ និងភាពទាក់ទាញថ្មីបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។

គួរជម្រាបថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិ ចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងទៅ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា កម្ពុជាឱ្យបានច្រើន ឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023) ខណៈឆ្នាំ២០២៣ ខាងមុខនោះដែរ ក៏ជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះការជំរុញចលនាទេសចរផ្ទៃក្នុងក៏នៅតែយុទ្ធសាស្ត្រសំខាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបាន ដាស់តឿននិងក្រើនរលឹក។

ដើម្បីគាំទ្រដល់យុទ្ធនាការជាតិមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័ន ពាក់ព័ន្ធបានសហការរៀបចំគោលនយោបាយ ផែនការសកម្មភាព ព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ និងជាមួយដៃគូអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរួមចំណែកទាក់ទាញ ចលនាទេសចរពីក្រៅប្រទេស។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានខិតខំផ្សព្វផ្សាយ «កម្ពុជាជាគោលដៅ ទេសចរណ៍សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ» ចូលរួមរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ រៀបចំដំណើរទស្សនកិច្ច របស់ប្រតិភូអន្តរជាតិ បង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ ទេសចរណ៍ការ៉ាវ៉ាន់ (Caravan Tour) ផ្សព្វផ្សាយ ផ្លូវទស្សនាកម្ពុជា (Cambodia Road Show)។ ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់ ទស្សនកិច្ចពិសេស នៅខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង