**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

មេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង ជួបសន្ទនាតាមទូរស័ព្ទ ពិភាក្សាពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងចិន

សេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) នៅថ្ងៃអាទិត្យ បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

តាមសេចក្តីថ្លែងការណ៍ លោក ត្រាំ បានចែករំលែកព័ត៌មានលម្អិតនៃជំនួបរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជូនទៅកាន់លោក លី ដែលក្នុងនោះរួមមាន បញ្ហាទំនាក់ទំនងរវាងអាមេរិកនិងចិន កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បញ្ហាឧបទ្វីបកូរ៉េ ព្រមទាំងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានវាយតម្លៃថា មេដឹកនាំអាមេរិក និងចិន ពិតជាមានកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាលើបញ្ហាឧបទ្វីបកូរ៉េ។

ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ថា លោកនឹងចូលរួមចំណែកស្វែងរកសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល។

ជាការឆ្លើយតប លោក លី បានលើកឡើងថា ការរក្សាស្ថិរភាពទំនាក់ទំនងរវាងអាមេរិក និងចិន នឹងផ្តល់ប្រយោជន៍ដល់សន្តិភាព និងភាពរុងរឿងទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ លោកក៏បានបង្ហាញក្តីសង្ឃឹមក្នុងការឃើញសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ។

បន្ថែមពីនេះ មេដឹកនាំទាំងពីរក៏បានជជែកគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុនឱ្យប្រព្រឹត្តទៅដោយរលូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង