សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុរន្ទះបាញ់ស្លាប់ នៅស្រុកបាណន់

បាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសុខ លូ អភិបាលខេត្តនិងជាប្រធានគណៈគណៈកម្មាធិការសាខាបានបានចាត់លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តបាត់ដំបង និងសហការីអមដំណើប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយកាកបាទក្រហកម្ពុជា និងមានការចូលរួមពីនិងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ចូលរួមរំលែកមរណ ទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោក លឿម សុភាព អាយុ ៤៩ ឆ្នាំ មានមុខកសិករ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះរន្ទៈបាញ់ ក្នុងពេលខណៈដែលចូលជ្រកក្នុងរោងនៅវាលស្រែ ស្ថិត នៅភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ កាលពីរសៀលថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី រសៀល។ហើយយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោក សង្រេង ជាទីបំផុតជាមួយអ្នកស្រី មី ផង់ ត្រូវជាម្តាយ និងក្រុមគ្រួសារសពក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានមាន ប្រសាសន៍ថា ការមកចូលរួមបុណ្យ សពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោក សង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយរូបលោក និងសហការី រួមជាមួយសាខាកាកបាទក្រហ មកម្ពុជា ខេត្តបាត់ដំបងមកចូលរួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន ២ លានរៀលនិងគ្រឿងឧបភោគបរិភោគមួយ ចំនួន សម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយអ្នកស្រី មី ផង់ ជាម្តាយ និងក្រុមគ្រួសារសពដែលបានបាត់បង់កូនសមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុតនិងសូមបួងសួងដល់វិញ្ញា ណក្ខន្ធសព លោក លឿម សុភាព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះសូម អ្នកស្រី មី ផង់ ត្រូវជាម្តាយ តំណាងអោយក្រុមគ្រួសារសូម គោរព ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា ២ លានរៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួនក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕

