**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតនៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ ក្រោមស្មារតីបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ហេង សុភាណា អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ដោយជោគជ័យ នូវទំនាស់ផ្លូវច្រកចេញចូលដ៏រ៉ាំរ៉ៃ ជាង២០ឆ្នាំ ស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

គួរបញ្ជាក់ថា ការចុះដោះស្រាយនេះ ត្រូវបានធ្វើឡើងសូម្បីតែក្នុងម៉ោងសម្រាកពីការងាររដ្ឋបាល ដើម្បីធានាថាទុក្ខកង្វល់របស់ពលរដ្ឋត្រូវបានដោះស្រាយទាន់ពេលវេលា។ ទំនាស់ផ្លូវចេញចូលនេះ បានអូសបន្លាយពេលប្រមាណ២៦ឆ្នាំមកហើយ ដោយឆ្លងកាត់ជំនាន់អភិបាលស្រុក ដល់ទៅ៣ជំនាន់ ប៉ុន្តែទើបតែទទួលបានផ្លែផ្កានៅថ្ងៃនេះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ និងសម្របសម្រួលជាមួយភាគីទាំងសងខាង ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ជម្លោះមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ ពេលវេលា និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជា “ឃាតករលាក់មុខ” ដែលបំផ្លាញសេចក្តីសុខក្នុងគ្រួសារ និងសហគមន៍ទៀតផង។ សម្រាប់យន្តការ “ឈ្នះ-ឈ្នះ” និងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលផ្អែកលើការយោគយល់ និងការសណ្តោសប្រណី គឺជាជម្រើសដ៏ល្អបំផុត។

ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ព្រោះមួយជីវិតនេះគ្មាននរណាយកអ្វីទៅតាមបាននោះទេ បងប្អូនត្រូវចេះសណ្តោសប្រណី ស្រលាញ់គ្នា ក្នុងនាមក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាពតែមួយ និងក្នុងនាមជាអ្នកភូមិផងរបងតែមួយ។

តាមរយៈការសម្របសម្រួលដោយសន្តិវិធី ភាគីប្រជាពលរដ្ឋទាំងសងខាង បានស្ម័គ្រចិត្តយល់ព្រមបញ្ចប់ទំនាស់ ដោយកាត់ចំណែកដីដែលខ្លួនកាន់កាប់មួយផ្នែក ដើម្បីបើកផ្លូវចេញចូលឱ្យបានធំទូលាយ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

ជាមួយគ្នានោះ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបញ្ចប់បញ្ហាជាស្ថាពរ ឯកឧត្តមអភិបាលខេត្ត រួមជាមួយរដ្ឋបាលស្រុក ក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសម្រួលការងារត្រួតត្រាយសាងសង់របងថ្មី និងផ្លូវ ជូនពលរដ្ឋឱ្យបានសមរម្យផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ឱ្យធ្វើការវាស់វែងកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ។ បន្ថែមពីនោះ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្លង់ដីរួចរាល់ លោកនឹងចុះមកប្រគល់ប្លង់កម្មសិទ្ធិនេះដោយផ្ទាល់ដៃ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានានូវសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ និងគ្មានការតវ៉ានៅថ្ងៃក្រោយ។

តំណាងប្រជាពលរដ្ឋដែលជាភាគីជម្លោះ បានសម្តែងនូវក្តីរំភើបរីករាយជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខូយ រីដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួលដោយផ្ទាល់ដល់មូលដ្ឋាន។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា៖ «ពួកយើងពិតជាអរគុណដល់ឯកឧត្តមអភិបាលខេត្ត ខ្លាំងណាស់ ដែលឯកឧត្តមមិនប្រកាន់ម៉ោងពេលការងារ ចុះមកជួយជម្រះមន្ទិល និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់សិបឆ្នាំមកនេះ។ បើគ្មានការសណ្តោសប្រណី និងការសម្របសម្រួលប្រកបដោយមេត្តាធម៌របស់លោកទេ ពួកយើងប្រហែលជាត្រូវខាតបង់ទាំងពេលវេលា ថវិកាក្តីក្តាំ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តបន្តទៀតមិនខាន»៕

អត្ថបទដែលជាប់ទាក់ទង