**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អ៉ីរ៉ង់គំរាមបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើអាមេរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់

បរទេស៖ អ៉ីរ៉ង់ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ បានគំរាមថានឹងបិទច្រកសមុទ្រ Hormuz ឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីផ្លូវទឹកដ៏សំខាន់ មួយនេះត្រូវបានបើកឡើងវិញ ជាការឆ្លើយតបទៅនឹងបទឈប់បាញ់ក្នុងសង្រ្គាមនៅលីបង់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។

ការបើកច្រកសមុទ្រ Hormuz ឡើងវិញធ្វើឱ្យទីផ្សារភាគហ៊ុនហក់ឡើងកាលពីថ្ងៃសុក្រ និងជំរុញសុទិដ្ឋិនិយមពីទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ AFP ថា កិច្ចព្រមព្រៀងសន្តិភាពខិតកាន់តែជិតនឹងសម្រេចបាន ហើយថាអ៉ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចដែលជាចំណុចខ្ទាស់ដ៏សំខាន់ក្នុងកិច្ចចរចាកន្លងមក។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានច្រានចោល ការអះអាងរបស់លោក ត្រាំ ដោយនិយាយថាស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួននឹងមិនត្រូវបានប្រគល់ទៅកាន់កន្លែងផ្សេងណាមួយឡើយ។ មិនតែប៉ុណ្ណោះ តេហេរ៉ង់ក៏បានព្រមានដែរថាប្រសិននាវាចម្បាំងអាមេរិក នៅតែបន្តបិទខ្ទប់ និងរារាំងមិនឱ្យកប៉ាល់ចេញចូលកំពុងផែអ៉ីរ៉ង់ នោះច្រកសមុទ្រ Hormuz អាចនឹងត្រូវបានបិទឡើងវិញជាថ្មី។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើការបិទខ្ទប់នៅតែបន្ត នោះច្រកសមុទ្រ Hormuz នឹងមិនអាចបន្តបើកដំណើរការតទៅទៀតនោះទេ»។

លោក Ghalibaf បន្ថែមថាការបិទ ឬបើកច្រកសមុទ្រ Hormuz មិនមែនធ្វើឡើងនៅលើអ៉ីនធើណិតឡើយ ពោលគឺធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ ដែលដឹងយ៉ាងច្បាស់ថាត្រូវធ្វើការឆ្លើយតបបែបណាទៅនឹងសកម្មភាពណាមួយរបស់ភាគីម្ខាងទៀត។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានចងភ្ជាប់ការបើកច្រកសមុទ្រ Hormuz ទៅនឹងបទឈប់បាញ់ក្នុងប្រទេសលីបង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានប្រកាសពី បទឈប់បាញ់១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ហើយថាលោកផ្ទាល់រំពឹងថាលោក Aoun និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន ក្នុងពេល ៤ ទៅ៥ថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង