**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់

ចិនហាក់កំពុងត្រៀមរៀបចំប្រគល់ប្រព័ន្ធការពារដែនអាកាសថ្មីឱ្យទៅអ៉ីរ៉ង់

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក CNN នាថ្ងៃសៅរ៍ ទី១១ ខែមេសា ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ បានរាយការណ៍ថា យោងតាមការវាយតម្លៃរបស់ចារកម្មអាមេរិក ចិនហាក់កំពុងត្រៀមរៀបចំប្រគល់ប្រព័ន្ធការពារដែនអាកាសថ្មីឱ្យទៅអ៉ីរ៉ង់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការវាយតម្លៃចារកម្ម បានសង្កត់ធ្ងន់ថា អ៉ីរ៉ង់អាចនឹងប្រើប្រាស់បទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប្រកាសក្នុងសប្តាហ៍នេះ ជាឱកាសដើម្បីបំពេញចំនួន​ប្រព័ន្ធសព្វាវុធមួយចំនួនឡើងវិញ ក្រោមការជួយជ្រោមជ្រែងពីដៃគូបរទេសសំខាន់ៗ។

យោងតាមប្រភពរបស់ខ្លួន CNN បាននិយាយថា ទីក្រុងប៉េកាំង កំពុងធ្វើការដើម្បីរៀបចំផ្លូវដឹកជញ្ជូនសព្វាវុធទាំងនោះ តាមរយៈប្រទេសទី៣ ដើម្បីបិទបាំងប្រភពដើមពិតប្រាកដរបស់ពួកវា។ បើតាម CNN ប្រព័ន្ធការពារដែនអាកាសទាំងនោះ ដែលចិនត្រៀមបញ្ជូនឱ្យអ៉ីរ៉ង់ គឺប្រព័ន្ធមីស៉ីលបាញ់ចេញពីលើស្មា សម្រាប់ប្រឆាំងយន្តហោះ ហៅកាត់ថា MANPAD។

យ៉ាងណាមិញ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ចិនមិនដែលផ្តល់អាវុធឱ្យភាគីណាមួយឡើយ ដែលស្ថិតក្នុងជម្លោះ ហើយបានចាត់ទុកព័ត៌មានខាងលើ ជាព័ត៌មានមិនពិត។ អ្នកនាំពាក្យបានទទូចឱ្យភាគីអាមេរិក ឈប់ធ្វើការចោទប្រកាន់គ្មានមូលដ្ឋានតទៀត ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងប្រឹងប្រែងបន្ថែម ដើម្បីជួយបន្ធូរបន្ថយស្ថានការណ៍។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា យន្តហោះចម្បាំងអាមេរិក F-15 ១គ្រឿង ដែលធ្លាក់នៅអ៉ីរ៉ង់ កាលពីសប្តាហ៍មុន គឺត្រូវបានបាញ់ទម្លាក់ដោយមីស៉ីលប្រភេទបាញ់ចេញពីលើស្មា ខណៈអ៉ីរ៉ង់បានអះអាងថា ខ្លួនបានប្រើប្រព័ន្ធការពារដែនអាកាសថ្មី បាញ់ទម្លាក់យន្តហោះអាមេរិក ប៉ុន្តែមិនបានរៀបរាប់លម្អិតទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ កំពុងត្រៀមបើកកិច្ចចរចាកម្រិតខ្ពស់ នាថ្ងៃសៅរ៍នេះ នៅឯរដ្ឋធានីអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន ដើម្បីព្យាយាមស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ នៅពេលអាមេរិកនិងអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់ ហើយរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ក្នុងភ្លើងជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង