**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់មន្ត្រីទាំងអស់ បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍខេត្ត ឱ្យកាន់តែរីកចម្រើន

កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍខេត្ត ឱ្យកាន់តែរីកចម្រើន ពិសេសបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ការលើកទឹកចិត្តរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី ១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន ៣១៣ នាក់ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល  បានបញ្ជាក់ថា ការបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃនេះ គឺស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូជានិច្ចចំពោះសុខទុក្ខជីវភាពរបស់មន្ត្រីរាជការទាំងអស់ មិនថាមន្ត្រីក្របខ័ណ្ឌ ឬកិច្ចសន្យានោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយនាថ្ងៃនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ សូមបន្តការខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន និងការបម្រើសេវាសុខាភិបាល និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រមសីលធម៌វិជ្ជាជីវៈ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពិនិត្យ ព្យាបាល និងត្រូវប្រាស្រ័យទាក់ទង ដោយពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹម ដើម្បីកសាងទំនុកចិត្ត និងភាពកក់ក្តៅជូនអ្នកជំងឺ។ ជាពិសេស សូមបន្តអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេសព្យាបាលតាមបែបទំនើបឱ្យបាន ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះអាយុជីវិត។

សូមបញ្ចាក់ថា នេះជាលើកទី ២ហើយ ដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក សរុបចំនួន ៣១៣នាក់ ដោយឡែកកាលពីលើកទី១ បានបំពាក់ជូនចំនួន ៣៨៩ នាក់៕

អត្ថបទដែលជាប់ទាក់ទង