**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ជប៉ុននឹងដកពាក្យថាចិនជា «ដៃគូសំខាន់បំផុតមួយ» ចេញពីការពិពណ៌នាទំនាក់ទំនងការទូតរបស់ខ្លួន ដោយជំនួសមកវិញថាជា «ប្រទេសជិតខាងដ៏សំខាន់»

តូក្យូ៖ តាមសេចក្តីព្រាងនៃរបាយការណ៍ការទូតប្រចាំឆ្នាំ២០២៦ ដែលទីភ្នាក់ងារព័ត៌មាន Reuters បានពិនិត្យឃើញ ជប៉ុននឹងដកពាក្យថាចិនជា «ដៃគូសំខាន់បំផុតមួយ» ចេញពីការពិពណ៌នាទំនាក់ទំនងការទូតរបស់ខ្លួន ដោយជំនួសមកវិញថាជា «ប្រទេសជិតខាងដ៏សំខាន់» ដែលមានទំនាក់ទំនងក្នុងន័យ «យុទ្ធសាស្ត្រ» និង «ផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។

ការផ្លាស់ប្តូរនេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែមានភាពផុយស្រួយ។

សេចក្តីព្រាងនៃរបាយការណ៍នេះ បានលើកឡើងពីបញ្ហាប្រឈមជាច្រើនជាមួយចិនក្នុងរយៈពេលមួយឆ្នាំកន្លងមក រួមមានការរឹតត្បិតការនាំចេញរ៉ែដ៏កម្រ ការប្រើប្រាស់រ៉ាដាចាក់សោ (Radar lock-on) លើកងយន្តហោះជប៉ុន និងការកើនឡើងនៃសម្ពាធជុំវិញកោះតៃវ៉ាន់។

ភាពតានតឹងនេះកាន់តែធ្ងន់ធ្ងរនៅខែវិច្ឆិកា កាលពីឆ្នាំមុន នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដោយលើកឡើងថា ជប៉ុនអាចនឹងដាក់ពង្រាយកងទ័ព ប្រសិនបើការឈ្លានពានរបស់ចិនលើតៃវ៉ាន់ គំរាមកំហែងដល់ទឹកដីជប៉ុន។

ជាការឆ្លើយតប ចិនបានដាក់កម្រិតលើការនាំចូលគ្រឿងសមុទ្រពីជប៉ុន ព្រមទាំងដាក់កម្រិតការនាំចេញរ៉ែសំខាន់ៗទៅកាន់ប្រទេសនេះថែមទៀត។

គួរបញ្ជាក់ថា ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញផែនការសកម្មភាពរួមមួយ ដើម្បីអភិវឌ្ឍប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗ និងរ៉ែដ៏កម្រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

លោកស្រី Takaichi បានព្រមានជាបន្តបន្ទាប់អំពី «ការបង្ខិតបង្ខំ» របស់ចិន និងការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយទីក្រុងប៉េកាំង រួមជាមួយដៃគូក្នុងតំបន់របស់ខ្លួនគឺ រុស្ស៊ី និងកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង