**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

លោក ដូណាល់ ត្រាំថា អាមេរិកទទួលបានការជូនដំណឹងពីសម្ព័ន្ធមិត្តភាគច្រើននៅក្នុងអង្គការ NATO ថាពួកគេមិនចង់ចូលពាក់ព័ន្ធក្នុងសង្រ្គាមរបស់អាមេរិកប្រឆាំង អ៉ីរ៉ង់ឡើយ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក ទទួលបានការជូនដំណឹងពីសម្ព័ន្ធមិត្តភាគច្រើននៅក្នុងអង្គការ NATO ថាពួកគេមិនចង់ចូលពាក់ព័ន្ធក្នុងសង្រ្គាមរបស់អាមេរិកប្រឆាំង ប្រទេសអ៉ីរ៉ង់ឡើយ ជាការសម្រេចចិត្តមួយដែលលោកចាត់ទុកថា ជាកំហុសដ៏ឆោតល្ងង់។

ទោះជាបែបនេះក្តី លោក ត្រាំ បានអះអាងថា ក្រុមប្រទេស NATO គាំទ្រសង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែល ដែលនាពេលនេះ បានចូលដល់សប្តាហ៍ទី៣ហើយ បើទោះបីជាពួកគេមិនចង់ចូលពាក់ព័ន្ធក្តី។

លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ពួកគេកំពុងបង្កើតកំហុសដ៏ឆោតល្ងង់មួយ។ គ្រប់គ្នាយល់ស្របជាមួយអាមេរិក ប៉ុន្តែពួកគេមិនចង់ជួយ។ វាគឺជារឿងគួរឱ្យភ្ញាក់ផ្អើល ដូច្នេះហើយក្នុងនាមយើងជាសហរដ្ឋអាមេរិក យើងត្រូវតែចងចាំរឿងនេះ»។

យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក មិនបានបង្ហាញតំរុយថា រូបលោកគ្រោងចាត់វិធានការសងសឹកវិញឡើយ ប្រឆាំងសម្ព័ន្ធមិត្ត NATO សម្រាប់ជំហររបស់ពួកគេ។
គួរបញ្ជាក់ថា ពីមុនមកលោក ត្រាំ ធ្លាប់គំរាមដកសហរដ្ឋអាមេរិក ចេញពី NATO ប៉ុន្តែលោកមិនបានលើករឿងនេះឡើង កាលពីថ្ងៃអង្គារទេ។

លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ជូននាវាចម្បាំង ទៅជួយការពារសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ជាទីដែលប្រេង២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ បន្ទាប់ពីអ៉ីរ៉ង់បានសងសឹកការវាយប្រហាររួមគ្នា របស់អាមេរិកនិងអ៉ីស្រាអែល ដោយប្រើប្រាស់ដ្រូន មីស៉ីល និងមីនក្រោមទឹក ដើម្បីបិទមិនឱ្យកប៉ាល់ដឹកប្រេងធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង