**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អភិបាលខេត្តកណ្ដាល ជឿជាក់ថា មិនថាបងប្អូនខ្មែរឥស្លាម ខ្មែរ ឬសហគមន៍ផ្សេងៗទៀត ដែលរស់នៅក្នុងប្រទេសកម្ពុជានឹងបន្តគាំទ្រគោលនយោបាយសុខដុមនីយកម្ម របស់រាជរដ្ឋាភិបាលសម្រាប់សេចក្ដីសុខ សេចក្ដីចម្រើន របស់យើងទាំងអស់គ្នាជាបន្តទៀត

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជឿជាក់ថា មិនថាបងប្អូនខ្មែរឥស្លាម ខ្មែរ ឬសហគមន៍ផ្សេងៗទៀត ដែលរស់នៅក្នុងប្រទេសកម្ពុជានឹងបន្តគាំទ្រគោលនយោបាយសុខដុមនីយកម្ម របស់រាជរដ្ឋាភិបាលសម្រាប់សេចក្ដីសុខ សេចក្ដីចម្រើន របស់យើងទាំងអស់គ្នាជាបន្តទៀត។

ការលើកឡើងបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌនថ្នាក់ខេត្ត លើកទី២ ឆ្នាំ២០២៦ នៅក្នុងបរិវេណវិហារដារុលតាក់ហ្សីម ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្ដម គួច ចំរើន បន្តថា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ទូទាំងប្រទេសកម្ពុជា អាចរស់នៅសុខដុមរមនាជាមួយគ្នា។

ឯកឧត្ដមបន្ថែមថា ពិតណាស់ថាយើងមានសាសនាខុសគ្នា ប៉ុន្តែយើងរស់នៅក្នុងប្រទេសតែមួយ និងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលតែមួយ យើងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនាដោយមិនមានបញ្ហាអ្វីមួយដែលបង្កជាអរិយភាពជាមួយគ្នាទៅវិញទៅមកឡើយ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញបានផ្ដល់ឱកាសទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ហើយបានផ្ដល់មកវិញនៅសុខដុមរមនីយកម្មនៅក្នុងសង្គមជាតិរបស់យើង ដូចនេះមិនថាបងប្អូនខ្មែរឥស្លាម ខ្មែរ ឬសហគមន៍ផ្សេងៗទៀត ដែលរស់នៅក្នុងប្រទេសកម្ពុជានិងបន្តគាំទ្រគោលនយោបាយសុខដុមនីយកម្មសម្រាប់សេចក្ដីសុខ សេចក្ដីចម្រើន របស់យើងទាំងអស់គ្នាជាបន្តទៀត។

ឯកឧត្ដម បញ្ចាក់បន្ថែមថា៖ ពិធីជួបជុំពិសារអាហារដ៏មានអត្ថន័យធំធេងនាថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ របស់បងប្អូនខ្មែរឥស្លាមក្នុងខេត្តកណ្តាល។ ទន្ទឹមនេះ កម្មវិធីនេះក៏បានផ្តល់នូវឱកាសដ៏វិសេសវិសាលមួយ ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ខ្មែរឥស្លាម បានជួបជុំគ្នាបង្កើនភាពស្និទ្ធស្នាល សាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍ល្អៗ សំដៅរួមចំណែកអភិវឌ្ឍវិស័យសាសនាឥស្លាម ព្រមទាំងលើកស្ទួយ «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» នៅកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានសូមអំពាវនាវដល់គណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក គណៈអ៊ីមុំាម៉ាស្ជិទ ហាកឹម តួន បងប្អូនសាសនិកឥស្លាមគ្រប់រូប សូមបន្តផ្ដល់ជំនឿជឿជាក់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័នមានសមត្ថកិច្ច រួមទាំងសាសនិក បុព្វជិត នៃសាសនាដទៃ ដើម្បីបន្តកសាង អភិវឌ្ឍ វិស័យសាសនាឥស្លាម ព្រមទាំងអភិរក្សវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរឥស្លាមយើងឱ្យស្ថិតស្ថិរ គង់វង្ស ស្របនឹងប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “កម្ពុជា ដែលទទួលបាននូវភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំឱ្យគង់វង្ស។” និងឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន់ ហាស្សាន់ “យើងពិតជាមានសំណាងណាស់ ដែលបានកើតនៅលើទឹកដីស្រស់បវរ ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មេដឹកនាំជាតិជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ចំពោះខ្មែរឥស្លាម ច្រើនជាងប្រទេសកាន់សាសនាឥស្លាមទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង