**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

សហភាពអឺរ៉ុប ផ្តល់ជំនួយមនុស្សធម៌ជាសម្ភារជូនដល់បងប្អូនជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៦ សហភាពអឺរ៉ុប តាមរយៈអង្គការ UNICEF បានផ្តល់ជំនួយមនុស្សធម៌ ជាសម្ភារជូនដល់បងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពស្រុកថ្មពួក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានបាន ក្រោយយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស ព័ទ្ធយកដីផ្ទះរបស់ពលរដ្ឋ រំលោភដែនអធិបតេយ្យភាពរ របស់កម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។

ពិធីប្រគល់-ទទួលក៏មានការចូលរួមពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅហេតុការណ៍ដែលបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីការផ្ទុះអាវុធរយៈពេល២១ថ្ងៃ ក្រោយពីមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ យោធាថៃបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយបានដាក់នៅពេលកុងតឺន័រ បន្លាលួស យកដីនិងផ្ទះប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ចំនួនពីរ ភូមិ និង ស្រុកថ្មពួក នៅតំបន់បឹងត្រកួន ចំនួន៤ភូមិ ដោយប្រជាពលរដ្ឋមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានប្រមាណជិត៣០០០គ្រួសារ។ ព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនម៉ឺនគ្រាប់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង របស់ពលរដ្ឋត្រូវបានយោធាថៃបំផ្លាញចោលគ្មានសល់។

លោក Igor Driesmans បានសម្តែងនៅការសោកស្តាយចំពោះបងប្អូនជនភៀសសឹកដែលបាត់បង់ផ្ទះសំបែង ដោយសារយោធាថៃព័ទ្ធយកដីផ្ទះរំលោភដែនអធិបតេយ្យភាពររបស់កម្ពុជា។

លោកបញ្ជាក់ថា ការប៉ះទង្គិចតាម ព្រំដែនពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតាមព្រំដែន។

លោកបន្តថា ការផ្តល់ជំនួយនេះ គឺជាការបញ្ជាក់ពីការយកទឹកទុកដាក់ចំពោះបងប្អូនជនភៀសសឹក ហេីយក៏មានការផ្តល់សេវាប្រឹក្សាសុខភាព ហេីយលោកយល់ពីអារម្មណ៍របស់របស់ជនភៀសសឹក ដែលត្រូវបាត់បង់ផ្ទះសំបែង ដែលមិនអាចវិលត្រលប់ទៅភូមិឋានវិញបាន។ ការផ្តល់ជំនួយនេះសម្បុរសធម៌នេះ ពិតជាមាន័យសម្រាប់បងប្អូនភៀសសឹក មានជាជម្រកសម្រាប់បងប្អូនស្នាក់នៅបណ្តោះអាសន្ន មានទឹកស្អាតជាដេីម។ លោកក៏បានសារជូនដល់បងប្អូនកម្ពុជា ថាក្នុងនាមសហភាពអ៉ឺរ៉ប ក៏ដូចជាភាគីពាក់ព័ន្ធ លោកបង្ហាញនៅស្មារតីសាមគ្គីជាមួយគ្នា ត្បិតតែសហភាពអឺរ៉ុប នៅឆ្ងាយពីគ្នាក៏ពិតមែន សហភាពអឺរ៉ុប នឹង ឈរជាមួយកម្ពុជា មានភារកិច្ច កាព្វកិច្ច ក្នុងពេលជួបការលំបាក់បែបនេះ គឺលះបង់បង់ដេីម្បីជួយគ្នាទៅវិញទៅមក និងគាំទ្រនូវដំណេីរការរៀបចំ ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ បន្តថានូវកិច្ចការងារនេះបន្តទៀត។

ជាមួយគ្នានោះឯកឧត្តម ឌិត ទី ណា ក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុបសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ ជូនបងប្អូនជនភៀសសឹក ពិសេសពិសេសផ្ដោតទៅលើកុមារដែលកំពុងតែស្នាក់នៅជំរំភៀសសឹក បណ្តោះអាសន្ន ដែលអាជ្ញាធរបានរៀបចជូន។

ឯកឧត្ដមបញ្ជាក់ ថា ការប្រគល់ជំនួយមនុស្សធម៌ នេះដែរ គឺជាការកត់សម្គាល់ដ៏សំខាន់មួយក្នុងការពង្រឹងភាពជាដៃគូ និងការលើកកម្ពស់ការ ផ្តល់សេវាសម្រាប់កុមារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជម្លោះនៅតាមព្រំដែនកាលពីពេលថ្មីៗនេះ។ ការគាំទ្រនេះមិនត្រឹមតែសម្រាប់ខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេប៉ុន្តែក៏ នឹងផ្តល់ដល់ខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ដោយរួមចំណែកឆ្លើយតបដល់តម្រូវការ បន្ទាន់ ព្រមទាំងពង្រឹងភាពធន់រយៈពេលវែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង