**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទអត្ថាធិប្បាយ៖ការបង្កើនជើងហោះហើរត្រង់រវាងចិននិងកម្ពុជាជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅកម្ពុជាបានរំពឹងថា ការបើក«ជើងហោះហើរ»ដោយត្រង់រវាងកម្ពុជា និងចិនឡើងវិញ នឹងជំរុញកំណើនភ្ញៀវទេសចរ ព្រមទាំងអ្នកវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីមានការកាត់បន្ថយអស់មួយរយៈដោយសារតែការវាយលុកពីជំងឺកូវីដ-១៩នៅលើសកលលោក។
ការផ្តល់ក្តីរំពឹងបែបវិជ្ជមាននេះ ក្រោយពីមានការប្តេជ្ញាចិត្តរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែកក្កដាថ្មីៗនេះ។
លោកស្រី ឆាយស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ការឯកភាពគ្នារបស់ប្រមុខការទូតកម្ពុជាចិនក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។


លោកស្រីបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរចិនមានការជួបលំបាកក្នុងការធ្វើដំណើរទៅវិញទៅមកដោយសារតែសំបុត្រយន្តហោះថ្លៃ និងពិបាកកក់សំបុត្រថែមទៀតផង ព្រោះតែជើងហោះហើររវាងប្រទេសទាំងពីរមានចំនួនតិច និងមានលក្ខខណ្ឌតឹងរឹងសម្រាប់អ្នកធ្វើដំណើរចូលប្រទេសចិន។
សំឡេង៖ «ភ្ញៀវទេសចរខ្វះមធ្យោបាយធ្វើដំណើរ ធ្វើឱ្យសំបុត្រយន្តហោះក៏ឡើងថ្លៃ ហើយមិនត្រឹមតែថ្លៃទេ ពិបាកក្នុងការកក់ទៅទៀត ។ ដូច្នេះ បើយើងមានជើងហោះហើរឱ្យកាន់តែសម្បូរបែបបន្តិចទៅគឺជំរុញឱ្យលំហូរភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើររបស់ធុរៈកិច្ចផ្សេងៗកាន់តែច្រើន ហើយអាចជំរុញកំណើនសេដ្ឋកិច្ចឱ្យកើនជាងមុនផងដែរ»។
ឯកឧត្តមស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ប្រទេសកម្ពុជាមិនដែលបិទជើងហោះហើរទេ ហើយកម្ពុជា ក៏ជាប្រទេសទី១នៅអាស៊ានដែលបានបើកចំហក្នុងការទទួលអ្នកដំណើរតាមផ្លូវអាកាស ព្រមទាំងបានកាត់បន្ថយការធ្វើចត្តាឡីស័ករបស់ភ្ញៀវពេលមកដល់កម្ពុជាដើម្បីបង្កភាពងាយស្រួលដល់ធ្វើដំណើរតាមផ្លូវអាកាសនេះ។
កន្លងមកនេះប្រទេសចិនបានដាក់វិធានការរឹតបណ្តឹងការធ្វើដំណើរ និងកាត់បន្ថយជើងហោះហើររបស់នៅតំបន់មួយចំនួននៃប្រទេសចិនយ៉ាងដឹងតែង ហើយសម្រាប់ការហោះហើរត្រង់ពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាក្នុងបរិបទកូវីដ-១០យើងធ្លាប់មានការហោះហើរមួយជើងមក និងមួយជើងទៅក្នុងមួយសប្តាហ៍។ក្រោយមកទៀតបានពីរជើងក្នុងមួយសប្តាហ៍ បានន័យថា ចេញពីកម្ពុជាពីរជើង និងមកពីចិនវិញពីរជើង។

ឯកឧត្តមបញ្ជាក់ថានៅដើមខែកក្កដានេះភាគីកម្ពុជានិងចិនបានឯកភាពគ្នាបើកឱ្យមានការហោះហើរពី កម្ពុជាទៅចិន និងពីចិនមកកម្ពុជាវិញរហូតដល់បីជើងទៅ និងបីជើងមកក្នុងមួយសប្តាហ៍។ ហើយប្រសិនបើស្ថានភាពកូវីដ-១៩នៅប្រទេសចិនមានលក្ខណៈធូរស្រាលអាចគ្រប់គ្រងបានភាគីចិននឹងបង្កើនជើងហោះហើរជាបណ្តើរៗថែមទៀត។
ឯកឧត្តមអ្នកនាំពាក្យជឿជាក់ថា ពេលភាគីចិនបានបង្កើនជើងហោះហើរឱ្យកាន់តែច្រើន ព្រមទាំងកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរឱ្យមករយៈពេលខ្លីនឹងធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរវាង កម្ពុជាចិននឹងកើនឡើង ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សំឡេង៖«ទំនាក់ទំនងផ្នែកវិនិយោគ សេដ្ឋកិច្ចរដ្ឋាបាល ជាពិសេសភ្ញៀវទេសចរ នឹងមានភាពល្អប្រសើរឡើងវិញ ពេលដែលយើងបានបើកទូលាយនូវការទទួលភ្ញៀវទេសចរតាមផ្លូវអាកាសនេះ ។ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់។ការបង្កើនជើងហោះហើរនេះគឺជាសញ្ញាណឈានទៅរកភាពល្អប្រសើរច្រើន»។
បើតាមការព្យាករណ៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងអង្គការទេសចរណ៍អន្តរជាតិ បានឱ្យដឹងថា នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ចំនួនភ្ញៀវដែលធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើងប្រហាក់ប្រហែលទៅនឹងកាលពីឆ្នាំ២០១៩គ្រាដែលមិនទាន់មានការផ្ទុះកូវីដ-១៩នៅលើពិភពលោក ។
គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានភាគីទាំងពីរចាត់ទុកថា មិត្តដែកថែប ហើយចិនជាប្រទេសឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។ ជាក់ស្តែងក្នុងពេលដែលវិបត្តិកូវីដ-១៩ចិនក្លាយជាប្រទេសដំបូងគេដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាពេទ្យទាន់ពេលវេលាតាមតម្រូវការរបស់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះរហូតដល់កម្ពុជាអាចគ្រប់គ្រងកូវីដ-១៩ជោគជ័យ និងបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង