**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងបឋមនៃ «ក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលបន្ថែម សំដៅកែសម្រួលទម្រង់និងខ្លឹមសារនៃសេចក្តីព្រាងឯកសារក្របខ័ណ្ឌនេះ ឱ្យឆ្លុះបញ្ចាំងលើគ្រប់ទិដ្ឋភាពស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ប្រកបដោយគុណភាព និងភាពដែលអាចអនុវត្តបាន។

កិច្ចប្រជុំនេះមានការចូលរួមដោយ ឯកឧត្ដម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.យ.ប. និងក្រសួងពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារសំខាន់នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា កិច្ចការវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ជាកិច្ចការស្នូលរបស់ គ.យ.ប. បន្ថែមពីលើកិច្ចការតាមដាន និងត្រួតពិនិត្យ ដែល គ.យ.ប. បានរៀបចំនិងបោះផ្សាយកន្លងមក ដូចជា របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៤ និងប្រចាំឆមាសទី១ ឆ្នាំ២០២៥។ កិច្ចការវាយតម្លៃនេះ មានចរិតខុសគ្នាពីកិច្ចការតាមដាន និងត្រួតពិនិត្យ ដោយពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតសំខាន់លើទិដ្ឋភាពប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព និងបច្ច័យនៃការអនុវត្តកន្លងមក ព្រមទាំងផ្តល់នូវអនុសាសន៍ក្នុងការកែតម្រូវនានា ម្ខាងវិធានការអន្តរាគមន៍ឬគោលនយោបាយ ម្ខាងទៀតយន្តការអនុវត្តការងារ ។ល។ សំដៅជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឱ្យសម្រេចបាននូវភាពជោគជ័យពេញលេញ។
ស្របជាមួយបរិការណ៍នៃការកើនឡើងនូវកម្តៅភូមិសាស្រ្តនយោបាយ និងការផ្លាស់ប្តូរអាទិភាពរបស់សកល និងតំបន់ដោយផ្លាស់ប្តូរពីការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រសិទ្ធភាព (Efficiency) ទៅជាគោលការណ៍សន្តិសុខនិងភាពធន់ (Security and Resilience) ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងពីភាពចាំបាច់នៃកិច្ចការវាយតម្លៃដែលត្រូវរៀបចំធ្វើឡើងនេះ ដើម្បីផ្តល់ជាសារប្រយោជន៍ដល់រាជរដ្ឋាភិបាល ជាពិសេស សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការគិតគូរតម្រង់ទិសការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បន្ថែម ឱ្យស្របទៅនឹងការវិវឌ្ឍជាក់ស្តែងនៃព្រឹត្តិការណ៍សកល តំបន់ និងជាតម្រូវការផ្ទៃក្នុងប្រទេសពាក់ព័ន្ធជម្លោះព្រំដែននាពេល បច្ចុប្បន្ន។ ទន្ទឹមនេះ បន្ទាប់ពីបានពិនិត្យលើបទបង្ហាញរបស់ក្រុមការងារអគ្គលេខាធិការដ្ឋាន គ.យ.ប. លើគោលបំណង អភិក្រម និងវិធីសាស្រ្តវាយតម្លៃ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានធ្វើការកត់សម្គាល់ថាកិច្ចការវាយតម្លៃនេះ គឺមានវិសាលភាពធំ ដែលត្រូវទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយប្រើប្រាស់អភិក្រម «រៀនផង-ធ្វើផង» ទាំងអ្នកធ្វើនិងអ្នកចូលរួមទាំងអស់គ្នា ព្រមទាំងត្រូវមានការប្រើប្រាស់ព័ត៌មាន ទិន្នន័យ លទ្ធផលនៃការស្រាវជ្រាវ និងករណីសិក្សាជាច្រើន ក្នុងការវិភាគនិងវាយតម្លៃនូវវឌ្ឍនភាពនិងការខិតខំសម្រេចគោលដៅជាយុទ្ធសាស្រ្ត ទាំង ៥ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ជាកិច្ចបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់នូវការណែនាំ និងកំណត់នូវទិសដៅការងារវាយតម្លៃនេះ រួមមាន ១). កិច្ចការវាយតម្លៃពាក់កណ្តាលអាណត្តិនេះ នឹងផ្តោតលើការវាយតម្លៃលើដំណើរការ (Process Evaluation) ដោយហេតុថាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ទើបតែបានអនុវត្តរយៈពេល ២ ឆ្នាំ ដែលការណ៍នេះធ្វើឱ្យមូលដ្ឋានព័ត៌មាននិងទិន្នន័យនៅមានកម្រិត ក្នុងការវាយតម្លៃលើលទ្ធផលឬបច្ច័យ (Outcome or Impact Evaluation), ២). វិសាលភាពនៃការវាយតម្លៃ ត្រូវផ្តោតលើគោលដៅជាយុទ្ធសាស្រ្តទាំង ៥ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងទិដ្ឋភាពសន្តិសុខជាតិ ខណៈដែលកម្រងសំណួរជាក់ស្តែងតាមផ្នែកនីមួយៗសម្រាប់ធ្វើការវាយតម្លៃ ត្រូវបន្តពិគ្រោះយោបល់និងកំណត់ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនានា, ៣).

ការវិភាគ និងវាយតម្លៃត្រូវប្រើប្រាស់ព័ត៌មាន និងទិន្នន័យដែលមានស្រាប់ពីគ្រប់ប្រភពទាំងអស់ រួមមាន សូចនាករសមិទ្ធកម្មគន្លឹះទាំង៣៩ ដែលបានកំណត់ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, របាយការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល លើការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យនានា ព្រមទាំងប្រើប្រាស់បញ្ញាសិប្បនិមិត្មនិងបច្ចេកវិទ្យាក្នុងការគាំទ្រដល់ដំណើរការវិភាគនិងវាយតម្លៃផងដែរ និង ៤). គ្រប់ដំណើរការនៃកិច្ចការវាយតម្លៃនេះ ត្រូវធ្វើការឱ្យបានជិតស្និទ្ធិជាមួយនឹងក្រសួងផែនការ ព្រមទាំងត្រូវមានសមាសភាពក្រុមការងារតាមដាន និងត្រួតពិនិត្យ និងក្រុមការងារគោលនយោបាយប្រចាំក្រសួង ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យបាននូវគុណភាពនិងភាពគ្រប់ជ្រុងជ្រោយនៃឯកសារវាយតម្លៃពាក់កណ្តាល អាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ៕

អត្ថបទដែលជាប់ទាក់ទង