**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចជឿជាក់ថា លោកប្រធានរតនាគារថ្មីខេត្តរតនគិរី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឱ្យបានជោគជ័យ

រតនគិរី៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានរតនាគារថ្មីខេត្តរតនគិរី ដោយធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឆាន់ វឌ្ឍនៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ឯកឧត្ដមអភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់ប្រធានរតនាគារថ្មី ដូចខាងក្រោម៖

ទី១៖ បន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ គោរពវិន័យម៉ោងបំពេញការងារ និងរបៀបរបបធ្វើការឱ្យបានល្អ ដោយអនុវត្តតាមឋានានុក្រម ជាពិសេសតម្រូវឲ្យមានកិច្ច ប្រជុំផ្ទៃក្នុងឱ្យបានទៀងទាត់ជាប្រចាំ។

ទី២៖ ខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋាន ដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ចេញ ឱ្យបានម៉ឺងម៉ាត់។

ទី៣៖ ត្រូវបន្តអនុវត្តទំនាក់ទំនង សហការឱ្យបានជិតស្និតជាមួយ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមហ៊ុនវិនិយោគ ដែលជាដៃគូរអភិវឌ្ឍន៍ ឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឱ្យបានរីកចម្រើនបន្ថែមទៀត។

ទី៤៖ បន្តយកចិត្តទុកដាក់ ពង្រឹងដល់ការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តជួយសម្របសម្រួលពន្លឿនការផ្តល់សេវាគ្រប់បណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវាលា ស្របតាមច្បាប់កំណត់។

ទី៥៖ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

ទី៦៖ បន្តយកចិត្តទុកដាក់ ក្នុងការកែលម្អរសោភ័ណភាព អនាម័យបរិស្ថាន ខាងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួនឱ្យបានស្អាតជានិច្ច។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឆាន់ វឌ្ឍនៈ បានសម្តែងការសាទរលោក ផេង សុផាន់ណា ដែលលោកត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតាំងជាប្រធានរតនាគារខេត្តរតនគិរី ដែលនេះជាការសបញ្ជាក់ អំពីការផ្តល់ សេចក្តីទុកចិត្ត ការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិការងារជំនាញ និងសមត្ថភាពដឹកនាំរបស់លោកពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដមជឿជាក់ថា លោកប្រធានរតនាគារថ្មីខេត្តរតនគិរី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឱ្យបានជោគជ័យ តាមរយៈការចូលរួមយ៉ាងសស្រាក់ សស្រាំក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្ដម ឆាន់ វឌ្ឍនៈ សង្ឃឹមថា ការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងរបស់រតនាគារខេត្តរតនគិរី នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរតនាគារខេត្ត បន្តអនុវត្តនូវមុខងារ និងតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងកាន់តែមានប្រសិទ្ធភាព ហើយសម្រេចបាននូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជូន ជាពិសេសគឺអនុវត្តនូវអភិក្រម៤ប្រការ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺ៖

ទី១៖ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ៖ ត្រូវមានមនសិការវិជ្ជាជីវៈ និងប្រកាន់ ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។

ទី២៖ អនុវត្តការងារជាក្រុម បំពេញការងារដើម្បីបម្រើឧត្តមប្រយោជន៍នៃ ការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតីនៃការគោរពឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈ គោលជំហរ និងសកម្មភាព។

ទី៣៖ អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា មិនបង្កើតបញ្ហា បង្ការទប់ស្កាត់បញ្ហាមិនឱ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារដោយប្រកាន់ គោលការណ៍តុល្យភាពរវាងការវិភាជន៍ថវិកា និងសមិទ្ធផលឱ្យបានខ្ជាប់ខ្ជួន។

ទី៤៖ មិនត្រូវមើលរំលងកំហុសរបស់ខ្លួនឯង ទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ដោយអនុលោមតាម អភិក្រមការងារ៥យ៉ាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចតែងតាំងលោក ផេង សុផាន់ណា ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានរតនាគារខេត្តរតនគិរី ជំនួសលោក កេន ចាន់ធី ដែលបានចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង