**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប

សិង្ហបុរី រឹបអូសស្នែងរមាសចំនួន៣៥,៧គីឡូក្រាម មានតម្លៃប្រហែល ១ ១៣០ ០០០ ដុល្លារសិង្ហបុរី នៅតាមផ្លូវទៅកាន់ប្រទេសឡាវ

សិង្ហបុរី៖ កាលពីថ្ងៃអង្គារទី១៨វិច្ឆិកា ក្រុមប្រឹក្សាឧទ្យានជាតិសិង្ហបុរី បានបង្ហាញថា ប្រទេសសិង្ហបុរី បានរឹបអូសស្នែងរមាសចំនួន៣៥,៧គីឡូក្រាម មានតម្លៃប្រហែល ១ ១៣០ ០០០ ដុល្លារសិង្ហបុរី (ឬប្រមាណ ៨៦៧ ៤៣០ ដុល្លារអាម៉េរិក) នៅតាមផ្លូវទៅកាន់ប្រទេសឡាវ ជាការរឹបអូសច្រើនបំផុតនៅក្នុងប្រទេសសិង្ហបុរីរហូតមកដល់បច្ចុប្បន្ន។

ស្នែងរមាសចំនួន២០ ក៏ដូចជាសរីរាង្គសត្វផ្សេងទៀតចំនួន១៥០គីឡូក្រាម រួមទាំងឆ្អឹង ធ្មេញ និងក្រញ៉ាំជើង ត្រូវបានរកឃើញនៅក្នុងទំនិញចំនួនបួនដុំ ដែលឆ្ពោះទៅកាន់រដ្ឋធានីវៀងចន្ទន៍នៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះ គឺជា ការរឹបអូស ស្នែង រមាស ដ៏ធំបំផុត នៅ ប្រទេស សិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលលើសពី ការរឹបអូស ពីមុន ចំនួន៣៤,៧ គីឡូក្រាម ពោលគឺការរឹបអូស ក្នុងខែតុលា ឆ្នាំ២០២២។

ការរឹបអូសដ៏ធំបំផុតកាលពី២០២២ ពាក់ព័ន្ធនឹងការរត់ពន្ធស្នែងរមាសចំនួន២០ ឆ្លងកាត់អាកាសយានដ្ឋាន Changi ដែលក៏មានប្រភពមកពីអាហ្វ្រិកខាងត្បូង និងត្រូវបានឆ្ពោះទៅប្រទេសឡាវ។ ស្នែងទាំងនោះត្រូវបានរកឃើញនៅក្នុងកាបូបរបស់បុរសអាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវបានចាប់ខ្លួន។

ការស៊ើបអង្កេតបានបង្ហាញថា ស្នែងចំនួន២០ មានប្រភពមកពីអាហ្វ្រិកខាងត្បូង ហើយបានមកពីប្រភេទរមាសស ខណៈការកំណត់អត្តសញ្ញាណប្រភេទសត្វពីផ្នែកសត្វផ្សេងទៀតកំពុងដំណើរការ។ ការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះក៏កំពុងដំណើរការផងដែរ។ ស្នែងទាំងនោះនឹងត្រូវបានបំផ្លាញចោល កុំឱ្យវាធ្លាក់ចូលទីផ្សារឡើងវិញ ដើម្បីរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃស្នែងរមាសដែលត្រូវបានជួញដូរដោយខុសច្បាប់។

សត្វរមាសត្រូវបានការពារក្រោមអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិព្រៃជិតផុតពូជ (CITES) ហើយការជួញដូរអន្តរជាតិលើស្នែងរមាសត្រូវបានហាមឃាត់។ សិង្ហបុរីគឺជាប្រទេសចុះហត្ថលេខាលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិព្រៃជិតផុតពូជ ហើយប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីធានាបាននូវការរស់រានមានជីវិតរយៈពេលវែងរបស់សត្វបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង