**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រគល់-ទទួល រថយន្ត និងសម្ភារ បរិក្ខារពេទ្យ ពីគណៈប្រតិភូកូរ៉េ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តសង្គ្រោះបន្ទាប់ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពី លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ បានមានចំណាប់អារម្មណ៍ និងបង្ហាញពីវត្ថុបំណងនោះរួចមក, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក Park Woohee និងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់ជំនួយ នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ជូនដល់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីជួយបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ឯកឧត្តម ខូយ រីដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ដោយប្តេជ្ញាខិតខំជំរុញកិច្ចសហការ លើប្រតិបត្តិការវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករ ក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដោយស្របតាមគោលនយោបាយ នៃប្រទេសទាំងពីរ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។

ឯកឧត្តមក៏សូមអរគុណដល់ រដ្ឋបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបានជ្រើសរើសពលករ ដែលមានសមត្ថភាពក្នុងខេត្តពោធិ៍សាត់ ដើម្បីទៅធ្វើការ ស្របតាមកិច្ចព្រមព្រៀម ដែលបានចុះហត្ថលេខានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់-ទទួលរថយន្ត និងគ្រឿងឥស្សរិយយស លិខិតថ្លែងអំណរគុណ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់ដល់សប្បុរសជន ០៥រូប នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យ ថ្នាំពេទ្យ រថយន្តសង្គ្រោះបន្ទាប់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង