**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទវិភាគ៖ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺចំពេលល្អ អាចបង្ហាញពីទិសដៅនិងបញ្ជាក់ពីទំនួលខុសត្រូវ

“នេះជាផលិតផលសាធារណៈដ៏សំខាន់មួយដែលប្រទេសចិនផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ” ។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅក្រុងធៀនជីនប្រទេសចិនកាលពីថ្ងៃទី១ ខែកញ្ញា។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃដែលបើកធ្វើនៅថ្ងៃដដែល បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកនូវកម្លាំងជីវិតនិងកម្លាំងអំពាវនាវរបស់គំនិតផ្តួចផ្តើមនេះ ។
ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាលើកដំបូង ដោយបានគូសបញ្ជាក់ថា គួរប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ។ អាចឃើញថា ទស្សនៈទាំង៥ចំណុចនេះបានពាក់ព័ន្ធដល់បុរេលក្ខខណ្ឌ ការធានាពីឬសគល់ មធ្យោយបាយជាមូលដ្ឋាន គុណតម្លៃ គោលការណ៍ដ៏សំខាន់របស់អភិបាលកិច្ចសកល ជាការបន្តពីធម្មនុញ្ញនិងគោលការណ៍អង្គការសហប្រជាជាតិ ហើយសមស្របនឹងក្តីរំពឹងទុករួមរបស់ប្រទេសភាគច្រើន ។ លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុសបានថ្លែងថា យល់ព្រមទាំងស្រុងនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយសារនេះជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចសកលបច្ចុប្បន្ន ។
ក្នុងនាមជាអង្គការក្នុងតំបន់ធំជាងគេនៅលើពិភពលោក អង្គការសហប្រតិបត្តិការសៀងហៃបានអនុវត្ត “ស្មារតីសៀងហៃ”ជាប់ជានិច្ចតាំងពីបានបង្កើតឡើងអស់រយៈពេល២៤ឆ្នាំ ហើយបានធ្វើការស្វែងរកដ៏មានប្រយោជន៍និងបូកសរុបបទពិសោធក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី និងជំរុញការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីន គឺមានសារសំខាន់ពិសេស ប្រការនេះបានផ្តល់កី្តសង្ឃឹមដល់អង្គការសហប្រតិបត្តិការសៀងហៃឱ្យដើរតួនាទីកាន់តែធំក្នុងការជំរុញអភិបាលកិច្ចសកលឱ្យកាន់តែល្អប្រសើរនិងមានសុក្រឹតភាព។
ពីផ្តួចផ្តើមឱ្យបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ដល់ជំរុញការដោះស្រាយបញ្ហាអន្តរជាតិជាចំណុចក្តៅ ពីជំរុញការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដល់ផ្តួចផ្តើមឱ្យបង្កើតអង្គការសហប្រតិបតិ្តការលើវិស័យបញ្ញាសិប្បនិម្មិត ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមផ្លូវធ្វើកំណែទម្រង់និងសុក្រឹតភាពប្រព័ន្ធអភិបាលកិច្ចសកល ប្រទេសចិនជាអ្នកផ្តួចផ្តើមគំនិតផង ហើយក៏ជាអ្នកអនុវត្តជាក់ស្តែងផង ។ ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលលើកនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់របស់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីនប៉ុណ្ណោះទេ ក៏បានបង្ហាញពីការអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងន័យជំរុញកំណែទម្រង់និងសុក្រឹតភាពនៃប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាបានផ្តល់មធ្យោបាយនិងចង្អុលបង្ហាញពីទិសដៅដល់ពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ និងកសាងពិភពលោកដែលឱ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយភាពសុខដុមរមនា ៕

អត្ថបទដែលជាប់ទាក់ទង