**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សភារបស់ថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា

បាងកក៖ ប្រធានសភាតំណាងរាស្ត្រ លោក វ៉ាន់មូហាម៉ាត់ណ មៈថា ផ្ញើលិខិតមួយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៥ ខែកញ្ញា។ មេបក្សភូមិចៃថៃ លោក អនុទីន ឆានវីរគុល នឹងត្រូវប្រជែងគ្នាជាមួយលោក ជ័យក្សេម និតិសិរិ មកពីបក្សភឿថៃ។

បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល៦ទល់៣ ដើម្បីបណ្តេញលោកស្រី ផែថងថាន ឈិនៈវ័ត ចេញពីតំណែងនាយករដ្ឋមន្ត្រី ពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ គណៈរដ្ឋមន្ត្រីទាំងមូលក៏ត្រូវបានតម្រូវឱ្យដកតំណែងរបស់ពួកគេក្រោមរដ្ឋធម្មនុញ្ញផងដែរ។ រដ្ឋមន្ត្រី ត្រូវ បន្ត ភារកិច្ចរហូតដល់ មាន រាជរដ្ឋាភិបាល ថ្មី ត្រូវ បាន បង្កើត ឡើង។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អៈភ័ទ សុខៈនន្ន (อาพัทธ์ สุขนันท์) អគ្គលេខាធិការសភាតំណាងរាស្ត្រ បានផ្ញើលិខិតបន្ទាន់មួយទៅកាន់សមាជិកសភាទាំងអស់ ទាក់ទងនឹងរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធានសភា បានបញ្ជាឱ្យដាក់បញ្ចូលចំណុចទី៨ ជាបន្ទាន់ នៅក្នុងរបៀបវារៈដែលទាក់ទងនឹងការពិចារណា និងការអនុម័តបុគ្គលដែលត្រូវតែងតាំងជានាយករដ្ឋមន្ត្រី តាមមាត្រា១៥៩នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រថៃ។ នេះនឹង ប្រព្រឹត្តទៅនៅក្នុង សម័យប្រជុំសភាលើកទី ២៦ នីតិកាល ទី ២០ (សម័យប្រជុំប្រចាំឆ្នាំលើកទី១) នៅ ថ្ងៃ សុក្រទី៥ ខែកញ្ញា ឆ្នាំ ២០២៥។

គណបក្សភូមិចៃថៃ បានតែងតាំងមេដឹកនាំរបស់ខ្លួនគឺ លោក អនុទីន ឆានវីរគុល ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈគណបក្សភឿថៃ តែងតាំងលោក ជ័យក្សេម និតិសិរិ។ ទន្ទឹម នោះ គណបក្សប្រជាជន (ថៃ) ដែលទទួល បានអាសនៈ ច្រើនជាងគេក្នុងសភា បាន សម្រេចចិត្តគាំទ្រលោក អនុទីន។ ចំណែក ឯគណបក្សភឿថៃ ប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីក្លាយខ្លួនជាបក្សប្រឆាំងវិញ។

គួរបញ្ជាក់ថា ការដាក់ស្នើ សេចក្តីព្រាង ព្រះរាជក្រឹត្យ រំលាយសភានេះមិនបាន អនុវត្ត តាម នីតិវិធី ត្រឹមត្រូវ សម្រាប់ការដាក់ស្នើ ពី ព្រះមហាក្សត្រ។ អគ្គលេខាធិការនៃការិយាល័យ ក្រុមប្រឹក្សារដ្ឋ បានផ្តល់យោបល់ថា រាជរដ្ឋាភិបាលចាំផ្ទះ មិនអាចដាក់សេចក្តីព្រាង ព្រះរាជក្រឹត្យរំលាយសភាបាន ទេ។ ដូច្នេះ ឯកសារនេះ មិនអាចដាក់ស្នើ សុំ រាជានុញ្ញាតពីព្រះមហាក្សត្របានឡើយ៕

អត្ថបទដែលជាប់ទាក់ទង