**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

ក្រុមហ៊ុន WhatsApp រកឃើញករណីវាយប្រហារថ្មីមួយ ដែលបានដំណើរការលើបុគ្គលតិចជាង២០០នាក់នៅជុំវិញពិភពលោក

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន WhatsApp បានបង្ហាញថា ពួកគេរកឃើញករណីវាយប្រហារថ្មីមួយ ដែលបានដំណើរការលើបុគ្គលតិចជាង២០០នាក់នៅជុំវិញពិភពលោក។

ក្រម Hacker បានប្រើប្រាស់ខ្សែបញ្ហាសុវត្ថិភាពចំនួនមួយនៅលើទាំង WhatsApp និងឧបករណ៍ Apple ដើម្បីបញ្ជូនការវាយប្រហារបែប «zero-click» មានន័យថា អ្នករងគ្រោះមិនចាំបាច់ចុចអ្វីឬធ្វើអ្វីឡើយ ដើម្បីឲ្យការវាយប្រហារនេះដំណើរការបាន។ វាអាចឲ្យអ្នកវាយប្រហារទទួលបានការគ្រប់គ្រងលើឧបករណ៍និងទាញយកទិន្នន័យសំខាន់ៗបាន។

ទោះបីជា WhatsApp មិនបានបញ្ជាក់អ្នករងគ្រោះជាក់លាក់ក៏ដោយ ការស្រាវជ្រាវដំបូងពី Amnesty International’s Security Lab សន្និដ្ឋានថា អ្នកដែលរងគ្រោះរួមមាន សមាជិកសង្គមស៊ីវិល ដូចជា អ្នកព័ត៌មាន ឬអ្នកនយោបាយ។ គេសន្មត់ថា ទាំងអ្នកប្រើប្រាស់ iPhone និង Android សុទ្ធតែអាចរងផលប៉ះពាល់។ ព័ត៌មានមួយចំនួនក៏បង្ហាញថា កម្មវិធីផ្សេងទៀតក៏អាចត្រូវបានវាយប្រហារផងដែរ ពោលគឺមិនមែនតែកម្មវិធី WhatsApp តែមួយនោះទេ។ WhatsApp បានចេញបច្ចុប្បន្នភាពសុវត្ថិភាព (security patch) ដើម្បីជួសជុលបញ្ហានេះរួចហើយ។ ក្រុមហ៊ុនក៏កំពុងអនុវត្តន៍ការស្រាវជ្រាវណែនាំ forensic និងសហការជាមួយអ្នករងគ្រោះ ដើម្បីដឹងពីការវាយប្រហារនេះជាផ្លូវការផងដែរ។

បញ្ហានេះត្រូវបានគេដឹងថា ពិតជាមានសារសំខាន់ណាស់ ត្បិតថាវាមានចំនួនអ្នករងគ្រោះតិច ប៉ុន្តែគ្រោះថ្នាក់ខ្លាំង បានន័យថាទោះបីមានតែប្រហែល ២០០នាក់ត្រូវគេវាយប្រហារ ក៏ការវាយប្រហារនេះមានសមត្ថភាពខ្ពស់ ព្រោះជាសកម្មភាពដែលត្រូវបានរៀបចំដោយក្រុមដែលមានធនធានច្រើន មានគោលដៅច្បាស់លាស់លើបុគ្គលសំខាន់ៗ។ នេះជាការវាយប្រហារថ្មីបន្តពីការវាយប្រហារ NSO Group (Pegasus spyware) និង Paragon spyware ដែលធ្លាប់បានវាយប្រហារលើអ្នកសារព័ត៌មាននិងអ្នកនយោបាយ។

វិធីដែលអាចបង្កាបាន គឺមានតែធ្វើការអាប់ដេតកម្មវិធី WhatsApp ឬ iOS/Android របស់អ្នកឲ្យទាន់ពេលវេលា
* ប្រសិនបើអ្នកជាអ្នកព័ត៌មាន ឬជាអ្នកប្រកាន់តំណែងសាធារណៈ សូមពិចារណាពាក់ពន្ធ័ជាមួយអ្នកជំនាញផ្នែកសុវត្ថិភាពបច្ចេកវិទ្យា។
* អនុវត្តវិធានសុវត្ថិភាពទូទៅ៖
* ប្រើពាក្យសម្ងាត់រឹងមាំ និងខុសគ្នាសម្រាប់គណនីផ្សេងៗ
* បើក 2FA (ការផ្ទៀងផ្ទាត់ពីរដង)
* ប្រើការអ៊ិនគ្រីបឧបករណ៍ (device encryption)
* ប្រយ័ត្នឲ្យបានខ្ពស់ពេលទទួល group invites ឬ links ពីមនុស្សមិនស្គាល់អត្តសញ្ញាណ៕

អត្ថបទដែលជាប់ទាក់ទង