**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ទស្សនាភាពយន្ត ឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីទស្សនាភាពយន្តដែលមានចំណងជើងថា ប្រទេសខ្ញុំ បុព្វការីខ្ញុំ ក្រោមកិច្ចសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមសរុបចំនួន៨០រូបអញ្ជើញមកពីសមាគមមិត្តភាពកម្ពុជា-ចិន យុវជនគណបក្សប្រជាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត. សមាគមនិកាយចិនទៀជីវនៅកម្ពុជា និងសាកលវិទ្យាល័យទួនហ្វា លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ព្រឹត្តិការណ៍នាថ្ងៃនេះបានផ្តល់គុណតម្លៃឱ្យយើងទាំងអស់គ្នាយល់កាន់តែស៊ីជម្រៅពីសន្តិភាពដែលទទួលបានកាលពី៨០ឆ្នាំមុន។ លោកបណ្ឌិតបានបន្ថែមថា ភាពយន្តនាថ្ងៃនេះជារួមគ្នាចារបន្ថែមនូវប្រវត្តិសាស្រ្ត៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស ហើយដែលប្រទេសចិនបានលាតត្រដាងការពិតជូនដល់ពិភពលោកដោយផ្តល់អំណះអំណាងច្បាស់លាស់ថាប្រទេសចិនមិនមែនជាប្រទេសប្រកាន់យុទ្ធសាស្ត្រសង្គ្រាមនោះឡើយ ប្រទេសចិនតាំងពីបុរាណកាលមកបានអះអាងដោយស្មោះត្រង់ថា «សន្តិភាព គឺជាគោលនយោបាយជាតិ» ហើយការលើកស្ទួយប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបជាគោលបំណងរបស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាព និងបង្កើនវឌ្ឍនភាពនៃការអភិវឌ្ឍដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះជាសកល។

លោក ឈិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនបានថ្លែងថា ការណ៍ដែលយើងរំលឹកខួបនៃជ័យជម្នះដ៏មហិមា កាលពី៨០ឆ្នាំមុននេះ មិនមែនដើម្បីបន្តការសងសឹកនោះទេ ប៉ុន្តែជាសារដាស់តឿនមនុស្សផ្នត់គំនិត ឱ្យប្រាថ្នានិងប្រកាន់ខ្ជាប់នូវសន្តិភាព យកប្រវត្តិសាស្ត្រជាកញ្ចក់ឆ្លុះ ដើម្បីរួមគ្នាការពារ និងស្រឡាញ់សន្តិភាព រក្សាសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមដែលបានដោយលំបាក ប្រជាជនគ្រប់ជាតិសាសន៍បានរស់នៅដោយសុខសន្តិភាពជារៀងរហូត។ ចិននិងកម្ពុជា សុទ្ធតែជាប្រទេសដែលស្រឡាញ់សន្តិភាព។ ប្រជាជាតិចិន និងប្រជាជាតិខ្មែរ សុទ្ធតែមានហ្សែនសន្តិភាព មានការចងចាំពីសោកនាដកម្មនៃសង្គ្រាម និងមានក្តីសុបិន្តកសាងជាតិដែលមានសុខសន្តិភាពដូចគ្នា។ ឈរលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ចិននិងកម្ពុជាត្រូវតែរួមដំណើរគ្នា អនុវត្តយ៉ាងសកម្មនូវកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ រួមគ្នាធ្វើជាអ្នកការពារសន្តិភាពពិភពលោក អ្នកការពារយុត្តិធម៌អន្តរជាតិ និងជាដៃគូក្នុងការបន្តថាមពលវិជ្ជមាន និងរួមចំណែកថ្មីៗដល់សន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ។

ក្រោយទស្សនាយ៉ាងយកចិត្តទុកដាក់ លោក លឹម អៀង សមាជិកសមាគមនិកាយចិនទៀជីវ បានថ្លែងថា ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់មួយរបស់ពិភពលោកដែលបានចូលរួមបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយទីបំផុតកាលពី៨០ឆ្នាំមុន ប្រទេសចិនបានទទួលបានជ័យជម្នះទៅលើពួកយោធានិយមជប៉ុនដែលជាអ្នកឈ្លានពាន។ ជាលទ្ធផលប្រជាជាតិចិនមិនត្រឹមថែរក្សាបាននូវសមិទ្ធផលនៃអរិយធម៌អាយុ៥០០០ឆ្នាំរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានការពារនូវបុព្វហេតុសន្តិភាពសម្រាប់មនុស្សជាតិផងដែរ។ ជ័យជម្នះដ៏គួរឲ្យកត់សម្គាល់នៃប្រជាជាតិចិននេះគួរទទួលបានមេដាយជើងឯកនៃការថែរក្សាសន្តិភាពជូនដល់ពិភពលោក ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិនតែងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះនៅក្នុងកិច្ចការអន្តរជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង