**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សាលាដំបូងខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿងដែលរឹបអូសបាន ប្រគល់ដល់វីរកងទ័ពជួរមុខ

ភ្នំពេញ៖ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានបញ្ជូនម៉ូតូចម្រុះម៉ាកចំនួន ១០០គ្រឿង ដល់វីរកងទ័ពជួរមុខ។ ម៉ូតូចម្រុះទាំង ១០០គ្រឿងនេះ គឺជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ នៃរដ្ឋបាលសាលាខេត្តកំពង់ចាម។

តាមរយៈសកម្មភាពនេះ សាលាដំបូងខេត្តំពង់ចាម ជាស្ថាប័នដំបូង ដែលបានបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី។ កាយវិការនេះជាគំរូមួយដ៏ល្អ សម្រាប់ស្ថាប័នតុលាការដទៃទៀតយកលំនាំតាមក្នុងការបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជាតិជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងត្រូវការក្នុងប្រើប្រាស់។

ការប្រគល់ជូនកងទ័ពកម្ពុជាកំពុងការពារទឹកដីនេះ គឺមានការឯកភាពពីក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដោយឡែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូនោះ បន្តជូនទៅតំណាងកងយុទ្ធពលខេមរភូមិន្ទ កងពលធំលេខ៣ ចំនួន៥០គ្រឿង។

ក្នុងពេលនោះដែរ នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកមុខ អ្នកការ លោកអភិបាលខេត្ត និងតំណាងកងពលធំលេខ៣ បានសម្តែងនូវទឹកចិត្តរីករាយ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ដល់សមរភូមិជួរមុខ សម្របសម្រួលផ្តល់នូវម៉ូតូចំនួន ១០០គ្រឿង ដែលជាតម្រូវការចាំបាច់បំផុតក្នុងការដឹកជញ្ជូនស្បៀងជូនដល់យុទ្ធជននៅលេណដ្ឋានជួរមុខ៕

អត្ថបទដែលជាប់ទាក់ទង