**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ

អង្គការសហប្រតិបត្តិការសៀងហៃ ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការសាកល

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលវិវត្តចេញពី «ក្រុមប្រទេស៥សៀងហៃ (S5G)» ដែលបង្កើតឡើងនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៩៦ ដែលមានសមាជិកចំនួន៥ ប្រទេសគឺចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី និង តាហ្ស៊ីគីស្ថាន ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់និងគាំទ្របំពេញឱ្យគ្នាទៅវិញទៅមក ក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងសន្តិសុខ។ អង្គការតំបន់នេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមេដឹកនាំ៦ប្រទេសគឺ ចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី តាហ្ស៊ីគីស្ថាន និង អ៊ុចបេគីស្ថាន។ ការបង្កើតអង្គការនេះ ជាផ្លូវការតាមរយៈធម្មនុញ្ញនៃអង្គការសហប្រតិបត្តិការសៀងហៃ បានចុះហត្ថលេខានៅ ខែ មិថុនា ឆ្នាំ២០០២ និង ចូលជាធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣។

គិតមកដល់ពេលនេះ មានរយៈពេល ២៤ ឆ្នាំហើយ ដែលអង្គការតំបន់ដ៏ធំមួយនេះ បានបង្ហាញនូវការលូតលាស់យ៉ាងឆាប់រហ័ស ភាពចាស់ទុំ រឹងមាំ វិបុលភាព និង ការឯកភាពគ្នា ដោយមានការចូលរួមពីបណ្តាប្រទេសធំៗនានា ដូចជាប្រទេសឥណ្ឌានិងប៉ាគីស្ថានក្នុងឆ្នាំ២០១៧ និងប្រទេសអ៊ីរ៉ងនៅក្នុងឆ្នាំ២០២២ ហើយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍របស់ខ្លួនដែលរួមមាន ប្រទេសអាហ្វហ្កានីស្ថាន បេឡារុស និងម៉ុងហ្គោលី។ ជាមួយគ្នានោះដែរ កម្ពុជា ជាប្រទេសមួយនៃដៃគូពិភាក្សាផងដែរ។

ក្នុងឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលនឹងប្រព្រឹត្តនៅទីក្រុងធានជីន (Tainjin) ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋលើកទី២៥ ក្នុងនោះប្រមូលផ្តុំមេដឹកនាំមកចូលរួមជាង ២០ប្រទេស និងប្រធានអង្គការចំនួន១០ កិច្ចប្រជុំកំពូលនេះ ពិតជាមានន័យគ្រប់ជ្រុងជ្រោយ សម្រាប់តំបន់និយាយដោយឡែក និងនិយាយជារួមក្នុងសកលលោកទាំងមូល ក្នុងការកសាងភាពធន់ការទូតនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខ សមាហរណកម្មទ្វេភាគី និងពហុភាគី ដើម្បីផ្តួចផ្តើមការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ២ធំៗ រួមមានកិច្ចសហប្រតិបត្តិការឌីជីថលនិងយុទ្ធសាស្រ្តសន្តិសុខសៀងនិងថាមពល ដើម្បីគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ជាអតិប្បរមានៃភាពរឹងមាំគ្រប់បណ្តារដ្ឋភាគី ក្រោមប្រធានបទ វិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ បានបន្តវិវឌ្ឍជាវេទិកាថាមវន្ត សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ ក្នុងនោះប្រទេសជាសមាជិករួមមាន៖ ចិន ឥណ្ឌា រុស្ស៊ី អ៊ីរ៉ង់ និងប្រជាជាតិអាស៊ីកណ្តាល បានរួមគ្នាបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការតភ្ជាប់ និងការរួមបញ្ចូលគ្នានៃឧស្សាហកម្មទំនើបកម្ម។

ការពង្រីកពាណិជ្ជកម្ម និងលើកកម្ពស់ពាណិជ្ជកម្មជារូបិយប័ណ្ណក្នុងស្រុក នៅតែត្រូវបានយកចិត្តទុកដាក់ជាពិសេសប្រាក់យាន់ និង រូបិយបណ្ណឌីជីថល ហើយផ្តោតសំខាន់លើការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដើម្បីប្រែក្លាយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងវិស័យពាណិជ្ជកម្ម។ អង្គការតំបន់ដ៏ធំនេះ ទទួលបាននូវការចូលរួមពីបណ្តារដ្ឋភាគីក្នុងការប្រើប្រាស់ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងស្ពានដីគោកអឺរ៉ាស៊ី ក្នុងទិសដៅកសាងប្រព័ន្ធផ្លូវពហុស្រទាប់រួមមាន ផ្លូវល្បឿនលឿន ផ្លូវដែក និងសំខាន់ទៀតនោះគឺ បំពង់បង្ហូរប្រេង ឆ្ពោះទៅបង្កើនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន និងពាណិជ្ជកម្មឌីជីថលក្នុងគម្រោងកសាងស្ថានីយ 5G និងមជ្ឈមណ្ឌលទិន្នន័យ។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រទេសចិនបានប្តេជ្ញាចិត្ត ធ្វើកិច្ចសហប្រតិបត្តិការសៀងហៃ ឱ្យក្លាយអង្គការតំបន់កាន់តែមានសារៈសំខាន់បន្ថែមទៀត លើការធានាឱ្យបាននូវការការពារសន្តិសុខ ស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់ការអភិវឌ្ឍ វិបុលភាពនៃរដ្ឋជាសមាជិក ក្នុងការណ៍ជាគន្លឹះ ការកសាងសហគមន៍កាន់តែជិតស្និត ជាមួយគោលដៅរួម អនាគតជោគវាសនារួម ដែលត្រូវបានគេសង្កេតឃើញថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរមួយដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សកន្លងមក ជាមួយនឹងការកើតឡើងវិញ នៃការការពារនិយម និងឯកតោភាគីនិយម ដោយបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ និង សកលលោក។

សេដ្ឋកិច្ចតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន មាននិន្នាការងាកទៅរកកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តាមរយៈសមិទ្ធិផលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ដូចជាការតភ្ជាប់វិស័យពាណិជ្ជកម្ម ការវិនិយោគ និង បច្ចេកវិទ្យានវានុវត្តន៍ ដោយយុត្តិធម៌ ស្មើភាពគ្នា ប្រកបដោយបរិយាប័ន្ន ពហុភាគីនិយមដោយគ្មានការរើសអើង និង បើកចំហរ ដោយអនុលោមតាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ អង្គការនេះ ក៏បានធានាឱ្យមានការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អក្នុងចំណោមរដ្ឋសមាជិក ដោយបំពេញផលប្រយោជន៍ពីគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ ការឈានទៅមុខរួមគ្នារវាងប្រទេសសមាជិកបានជួយបង្កើនការជឿជាក់គ្នា និងការអភិវឌ្ឍក្នុងតំបន់ ការបង្កើនសន្តិសុខសហគមន៍តំបន់ តាមរយៈការប្រឆាំងនឹងភេរវកម្ម ឆបោកអនឡាញ ការជំរុញពាណិជ្ជកម្មទ្វេភាគី និងការរួមចំណែកសេដ្ឋកិច្ចក្នុងតំបន់។ ការបន្តពង្រឹងភាពធន់ដែលជាវេទិកាអាចទុកចិត្តបានសម្រាប់រដ្ឋជាសមាជិក ដើម្បីជម្រុញយន្តការកិច្ចសហប្រតិបត្តិការពហុភាគីឱ្យមានភាពស្អិតរមួត នៅតែជាស្នូលរបស់អង្គការ ដើម្បីរួមគ្នាការពារសន្តិភាព រក្សាស្ថិរភាព និងលើកកម្ពស់ការអភិវឌ្ឍរួម។

តាមរយៈសកម្មភាពដ៏វិសេសវិសាលរបស់ខ្លួន អង្គការសហប្រតិបត្តិការសៀងហៃនេះ ក្លាយគំរូសមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់សាកលលោក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗរបស់សាកលលោក ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយតម្លាភាព សមភាព បើកចំហរ និង បរិយាប័ន្ន លើគ្រប់វិស័យដើម្បីក្លាយជាចលករសេដ្ឋកិច្ចស្រួចស្រាល់ទប់ទល់នឹងការងើបឡើងនៃប្រព័ន្ធការពារនិយម និង ការរើសអើងពាណិជ្ជកម្ម និង ការវិនិយោគ ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង